សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ : នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ធាវ ឈីហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះលោកធាវ ឈីហ៊ាន បានគោរពសម្ដែងនូវការ អបអរសាទរជូនដល់​សម្ដេចតេជោ ដែលបានរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងរលូន ​បានយ៉ាង​អស្ចារ្យ និងជោគជ័យ។ ឯកឧត្តម បានប្រសាសន៍ថា កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួមបានទទួលនូវការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។

លោកក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោផងដែរ នៅក្នុងការប្រយុទ្ធ​ប្រឆាំង ​នឹងជំងឺកូវីដ-១៩ បានជោគជ័យ និង ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ​និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធបានយ៉ាងជោគជ័យ។

លោកធាវ ឈីហ៊ាន ក៏បានគោរពជម្រាបខ្លួន​សម្ដេចតេជោថា ក្ក្នុងដំណើរទស្សនកិច្ចរបសលោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេស​ទាំងពីរ​ឱ្យឈាន​ឡើងមួយជំហានទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជន​សិង្ហបុរី ដែលបានបញ្ជូនកីឡាករ កីឡាការិនី​មកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា​ដែល​ញ៉ាំង​ឱ្យ​ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ​កាន់​តែ​មានភាព​អធិកអធម។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ​ជូនដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រកម្ពុជា​ក្នុងឱកាសដែលកម្ពុជារៀបចំនិងដឹកនាំកិច្ចប្រជុំកំពូល​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅព្រះរាជាណា​ចក្រ​កម្ពុជា​ហើយពាក់ព័ន្ធនឹងការជំរុញទំនាក់ទំនង​រវាងប្រទេសទាំងពីរ ដើម្បីឈានឡើងមួយជំហាន​ថែមទៀតនោះ។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ ដែល មាន​ស្រាប់​រវាង​ប្រទេសទាំងពីរ ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ​ហើយក៏បានលើកទឹកចិត្តឲ្យភាគីទាំង​ពីរ​ពិនិត្យ មើលការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងអនុស្សាណៈដែលបានចុះហត្ថលេខាហើយ ជាពិសេសលើវិស័យថាមពល និងវិស័យទីផ្សារកាបោន។

...

ជាមួយគ្នានោះដែរសម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យមានការពិនិត្យមើលលទ្ធ ភាពក្នុងការធ្វើកិច្ច សហប្រតិបត្តិការលើវិស័យ​ ដទៃទៅទៀត ដែលអាចធ្វើទៅបាន៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print