ក្លិប Urawa Red Diamonds មកពីលីកកំពូលជប៉ុនគ្រងជើងឯក Asian Champions League លើកទី៣

ចែករំលែក៖

 ក្រុម Urawa Red Diamonds បានលើកពានក្របខ័ណ្ឌ Asian Champions League ជាលើកទី៣ ខណៈដែលគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Andre Carrillo បានជួយឱ្យក្រុមជប៉ុនយកឈ្នះ លើក្រុមការពារតំណែងជើងឯក Al-Hilal កាលពីរសៀលថ្ងៃអាទិត្យទី៦ ឧសភា ដោយឈ្នះសរុបទាំង២ជើង ១។

 កំហុសរបស់កីឡាករ Carrillo ក្នុងតង់ទី២បានធ្វើឲ្យក្រុម Urawa នាំមុខក្នុងជើងទី២នេះ បើទោះបីជាក្រុម Al-Hilal ខិតខំគ្រប់គ្រងបាល់និងព្យាយាមស៊ុតក៏ដោយ ហើយក្រុមជប៉ុនបានឈ្នះពានរង្វាន់នេះដែលពួកគេបានឈ្នះក្នុងឆ្នាំ២០០៧ និងឆ្នាំ២០១៧។

 Urawa មានសំណាងខ្ពស់ក្នុងការប្រកួតជើងទី២នៅកីឡដ្ឋាន Saitama បន្ទាប់ពីគ្រាប់បាល់តាមស្មើរបស់កីឡាករ Shinzo Koroki ក្នុងការប្រកួតជើងទី១ បានធ្វើឱ្យក្រុមរបស់គាត់រកបានគ្រាប់បាល់ក្រៅដីក្នុងលទ្ធផលស្មើ ក្នុងទីក្រុង Riyadh នៃទឹកដីក្រុម Al-Hilal របស់អារ៉ាប៊ីសាអ៊ូឌីត។

 ក្រុមអារ៉ាប៊ីសាអ៊ូឌីតដែលបាត់បង់កីឡាករ Salem Al Dawsari និងរបួស Salman Al Faraj បានគ្រប់គ្រងការប្រកួតបើកឆាក៤៥នាទីនៃជើងទី២ ដោយកីឡាករ Alexander Scholz របស់ក្រុម Urawa បានព្យាយាមរារាំងការស៊ុតបាល់ចំគោលដៅពីការប្រឹងប្រែងដំបូងរបស់កីឡាករ Odion Igahlo

 អ្នកចាំទី Shusaku Nishikawa ធ្វើបានល្អដោយធ្វើការសង្គ្រោះបាល់បានល្អ ដើម្បីរារាំងការស៊ុតរបស់ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Michael និង Carrillo ក្នុងការបើកឆាកដ៏គួរឱ្យភ័យខ្លាចសម្រាប់ក្រុមម្ចាស់ផ្ទះ។

 ក្នុងដើមតង់ទី២ក្រុម Urawa ដែលបានចូលទៅជិតបំផុតដើម្បីបំបែកភាពជាប់គាំង នៅពេលដែលការស៊ុតបាល់ទះហោះរបស់កីឡាករ Koroki បានបុកនឹងរបារទីមួយគ្រាប់ ខណៈដែលខ្សែប្រយុទ្ធរូបនេះក៏មានឱកាសល្អមួយទៀតពីបញ្ជូនបាល់របស់ Hiroki Sakai ពីខាងស្តាំ ប៉ុន្តែនៅតែមិនមានគ្រាប់បាល់។

 ក្រោយលេងបាន៣នាទីក្នុងដើមតង់ទី២ ក្រុម Urawa បាននាំមុខ១គ្រាប់ ដោយកីឡាករ Carrillo ភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងបន្ទាប់ពីការព្យាយាមតែតបាល់បញ្ចូលទីរបស់ Marius Hoibraten ធ្វើឲ្យមានការភ័យស្លន់ស្លោនៅមុខទី ហើយបាល់ក៏ប៉ះជើងកីឡាករ Carrillo របស់ក្រុម Al-Hilal ចូលទីខ្លួនឯងតែម្តងនៅនាទីទី៤៨ ជាមួយនឹងការរីករាយនឹងហ្វូងមនុស្សប្រមាណ៥៣,៥៧៤នាក់។

 ក្រុម Al-Hilal ដែលមានបំណងចង់គ្រងជើងឯកអាស៊ីនេះជាលើកទី៥ ក៏មានឱកាសក្នុងម៉ោងបន្ថែមដើម្បីតាមស្មើផងដែរ ប៉ុន្តែត្រូវបានរារាំងរហូតដល់ចប់ការប្រកួត៩០នាទី ក្រុម Urawa មកពីជប៉ុនបានយកឈ្នះក្រុម Al-Hilal មកពី អារ៉ាប៊ីសាអ៊ូឌីត ក្នុងលទ្ធផលទាំង២ជើង ២ទល់១ គ្រងជើងឯក Asian Champions League រដូវកាល២០២២២០២៣។

 ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Asian Champions League គឺធ្វើឡើង២ជើង ដោយជើងទី១ធ្វើឡើងក្នុងទឹកដីក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត និងជើងទី២ធ្វើឡើងនៅក្រុមម្ចាស់ផ្ទះជប៉ុន។ បច្ចុប្បន្នក្រុម Al-Hilal ស្ថិតនៅលេខ៤ លីកកំពូលអារ៉ាប៊ីសាអ៊ូឌីតSaudi League ខណៈដែលក្រុម Urawa កំពុងស្ថិតនៅលេខ៦ នៃលីកកំពូលជប៉ុន J1 League (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print