លិចទូកដឹកអ្នកទេសចរនៅ រដ្ឋKerala ប្រទេសឥណ្ឌា ស្លាប់ ២២នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ២២នាក់ស្លាប់ ក្រោយហេតុការណ៍គ្រោះថ្នាក់លិចទូកទេសចរណ៍នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង នៃប្រទេសឥណ្ឌា។

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ២២នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់លិចនៅឯទីក្រុងឆ្នេរសមុទ្រតានួរ (Tanur) ក្នុងស្រុកម៉ាឡាបពួរ៉ាម (Malappuram) នៃរដ្ឋកេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា។
បើតាមក្រុមមន្ត្រីឥណ្ឌា ទូកដែលផ្ទុកអ្នកដំណើរប្រហែល ៤០នាក់បានក្រឡាប់លិច ហើយមិនទាន់ដឹងច្បាស់ថាមានមនុស្សប៉ុន្មាននាក់ទៀតស្លាប់ឱ្យប្រាកដនោះទេ ខណៈដែលអ្នកដំណើរប្រហែល ១០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផ្សេងៗ ដោយមនុស្សជាច្រើនត្រូវបានបញ្ជូនមកវិញបន្ទាប់ពីការសង្គ្រោះបឋម។
ចំនួនអ្នកស្លាប់ទំនងជាកើនឡើង រីឯទូកកំពុងត្រូវបានទាញចេញមក ដើម្បីជួយសង្គ្រោះអ្នកដែលជាប់នៅខាងក្នុង។
គួរបញ្ជាក់ថា ហេតុការណ៍លិចទូកនេះកើតឡើងនៅវេលាម៉ោង ៧យប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ហើយក្រុមមកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិកំពុងធ្វើប្រតិបត្តិការនៅទីនោះ៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print