ស្ត្រីម្នាក់ត្រូវបានសម្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ ចុងក្រោយជាប់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធបទល្មើស

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីអាជីវករម្នាក់ត្រូវបានសមត្តកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលរាជធានីភ្នំពេញ ធ្វើការ ចាប់ខ្លួន កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀបរាម ខណៈស្ត្រីអាជីវកររូបនោះមិនចូលខ្លួន តាមដីកាបង្គាប់ឲ្យចូលឆ្លើយចំនួន២លើក របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ.រំលោភលើទំនុកចិត្ត ចុងក្រោយនៅតែគេចមិនផុតពីការចាប់ខ្លួន ។

ជនសង្ស័យឈ្មោះ ជីវ ណារ៉ា ភេទស្រី អាយុ៣៦ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ក្រោយពីចាប់ខ្លួនសមត្តកិច្ចនគរបាលខេត្តសៀមរាប បានប្រគល់ជនសង្ស័យឲ្យទៅនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីនាំទៅប្រគល់ជូនចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញដី កាបង្គាប់ឲ្យចាប់ខ្លួនស្ត្រីអាជីវកររូបនោះ ។ តាមសមត្តកិច្ចឲ្យដឹងថា នគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខេត្តសៀ មរាប បានអនុវត្តតាមអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២៥១ ដ.ច.ន ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ របស់លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ ជីវ ណារ៉ា ភេទស្រី អាយុ៣៦ ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានចោទប្រកាន់ពីបទ.រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចសណ្ឋាគារ DYVITH HOTEL ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១៧ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ដែលបទល្មើសខាងលើនេះមានចែងឲ្យផ្តន្ទាទោស តាមបញ្ញតិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ។ ដោយយល់ឃើញថា ជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យចូលខ្លួនចំនួន២លើក ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ ប៉ុន្តែមិនឃើញចូលមកឆ្លើយបំភ្លឺដោះសារ ដោយគេចខ្លួនមិនដឹងទៅទីណា ហើយបទចោទប្រកាន់ខាងលើជាបទមជ្ឍឹម ដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារលើសពីមួយឆ្នាំ ហេតុនេះដើម្បីធានាដល់យន្តការច្បាប់អនុវត្តឲ្យមានប្រសិទ្ធិភាព ចៅក្រមស៊ើបសួរគប្បីសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ។

នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នេះនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ក៏បានបញ្ជូននជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនចៅក្រមស៊ើបសួរ តាមដីកាបង្គាប់ឲ្យចាប់ខ្លួននោះ ។

...

នៅល្ងាចថ្ងៃដដែលនេះតុលាការបានសម្រេចឃុំខ្លួនស្ត្រីអាជីវករ ដាក់ពន្ធនាគារព្រៃសម២ ជាបណ្តោះអាសន្នហើយ៕ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print