ខ្សែប្រយុទ្ធ El Shaarawy ក្លាយទៅជាកីឡាករពេញសិទ្ធិរបស់ក្លិប Roma

ចែករំលែក៖

ក្លិបបាល់ទាត់ Roma បានសម្រេចទិញ ខ្សែប្រយុទ្ធ Stephan El Shaarawy ជាកីឡាករពេញសិទ្ធិរបស់ខ្លួនហើយពី

...
ក្រុម AC Milan នៅក្នុងតម្លៃខ្លួន១៣លានអឺរ៉ូ ។

ខ្សែប្រយុទ្ធអន្តរជាតិអុីតាលីរូបនេះត្រូវបានក្រុម Roma ខ្ចីជើងកាលពីពាក់កណ្តាល រដូវកាលឆ្នាំមុនដោយស៊ុតបាល់បាន៨គ្រាប់ ក្នុងចំណោម១៦ប្រកួតរបស់ខ្លួនក្នុងក្រុម Roma រួមទាំងបានស៊ុតបាល់បញ្ចូលទីលើក្រុម AC Milan ផងដែរពេល Roma ឈ្នះ AC Milan ដោយ លទ្ធផល ៣-១ ។

Stephan El Shaarawy បាននិយានៅ ក្នុងគេហទំព័រផ្លូវការរបស់ក្លិប Roma ថា “ថ្ងៃនេះពិតជាពិសេសសម្រាប់ខ្ញុំណាស់ដែល បានក្លាយទៅជាកីឡាករពេញសិទ្ធិរបស់ ក្លិប Roma។ ខ្ញុំសូមអរគុណដល់ប្រធាន ក្លិបលោក James Pallotta, នាយកផ្នែក កីឡាលោក Walter Sabatini គ្រូបង្វឹក លោក Luciano Spalletti និងមិត្តរួមក្រុម ទាំងអស់ដែលបានផ្តល់ជំនឿចិត្តលើរូបខ្ញុំចាប់តាំងពីខ្ញុំមកដល់ទីនេះដំបូង” ។

គួររំលឹកថា Stephan El Shaarawy បាន ផ្លាស់ចេញពីក្រុម Genoa មកកាន់ក្រុម AC Milan កាលពី៥ឆ្នាំមុន ដោយរដូវកាលល្អបំផុតរបស់គេគឺក្នុងឆ្នាំ២០១២-២០១៣ គេស៊ុតបាល់បាន១៦គ្រាប់ក្នុងចំណោម ៣៧ប្រកួត ៕

stephan-el-shaarawy-getty-images

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print