ភ្នំពេញ : ពិតជាមហាថោកទាប អសីលធម៌ ស្មើមនុស្សបាតសង្គម សាច់ឈាម មុខមាត់ ស្អាតបាត មានឡានទំនើបជិះ ដល់ស្រវឹងស្រា បែរជាមារយាថោក ខ្លួនជាមនុស្សប្រុសសោះ ហ៊ានហាមាត់ ស្រែកជេរបញ្ចោរមនុស្សស្រី ដាច់ៗសាច់ ចេញពីក្នុងរថយន្ត និងចេញមកអង្គុយមាត់ទ្វាររថយន្ត ស្រែកជេរបញ្ចោរខ្លាំងៗ ដែលពុំដឹងថា បុគ្គលរូបនេះ ជាប្ដីស្ត្រីរូបណា ជាឪពុករបស់អ្នកណា ហេតុអ្វីក៏ថោកដល់លំដាប់បាតសង្គម ?
សូមបញ្ជាក់ថា, នៅលើវីដេអូឃ្លីប ប្រមាណជា២នាទី និង២៧វិនាទី , គេឃើញបុរសម្នាក់ជិះរថយន្តឡង់គ្រឺស័រពណ៌ស៊េរីទំនើប ពាក់ស្លាកលេខ 2AN-3135 ស្រែករកទិញសុីមកាត់ទូរសព្ទ , ដល់អ្នកលក់សួររកអត្តសញ្ញាណប័ណ្ណ បែរជាខឹងច្រឡោត ស្រែកជេរបញ្ចោរ ថាខ្លួនលំដាប់ស៊េរីមេ ហេតុអីសួររកអត្តសញ្ញាណប័ណ្ណ , ដូច្នេះអ្នកលក់ បើអត់មានអត្តសញ្ញាណប័ណ្ណ គឺគាត់មានហ៊ានលក់ឲ្យ , ក៏ក្លាយទៅជារឿង ធ្វើឱ្យបុរសដ៏ជម្លើយ អសីលធម៌ ថោកលំដាប់បាតសង្គម ស្រែកជេរបញ្ចោរ ទៅលើស្ត្រីៗ ស្ទើរដាច់សាច់ ។ តាមរយៈឃ្លីបវីដេអូនេះ ពេលឃើញសកម្មភាពបុរសដែលគ្មានចរិតជាមនុស្ស ហាមមាត់ជេរបញ្ចោរ ធ្វើឲ្យអ្នកស្ដាប់ អ្នកចូលមើល Comments រិះគន់យ៉ាងចាស់ដៃ ហើយក៏មិននឹកស្មានថាមានមនុស្សថោកដល់កម្រិតនេះ។
អស់អំពីការជេរប្រមាថ , គេស្រែកដោយអំនួតថា: ស្គាល់.ខ្ញុំ.អត់.ខ្ញុំស៊េរីមេ.
លក់កាតឱ្យខ្ញុំអត់បើមិនលក់មានតែជេរម៉ែចែឯងសិន ហើយ..???ទើបអស់កំហឹង យល់អត់ចេៗ អញស្រវឹង អញ្ជីអញ្ចឹង អញ្ជីពួកង៉ែង អញជេរយ៉ាងម៉េចរឿងអញ ។
សូមបញ្ជាក់ថា, មានបុរសម្នាក់ផឹកស្រាស្រវឹងបើកឡានឈប់ទិញកាតទូរសព្ទ ម្ចាស់តូបថាអត់មានកាតទេ ក៏ស្រាប់តែស្រែជេផ្អើលភូមិតែម្ដង ។ ទើបមានប្រជាពលរដ្ឋចង់ នឹងផុសវីឌីអូនៅពេលបន្ទាប់ ពីកើតហេតុ ! មានអ្នកចូលទៅមើលខមិន ពីសកម្មភាពស្រែកជេរបស់បុរសម្នាក់នេះ ដែលគាត់ចង់ល្បីតាមបណ្ដាញសង្គមហ្វេសប៊ុក.។
សូមជម្រាបជូនថា, បុរសដែលល្បីបំផុតខាងជេរបញ្ចោរនេះ ត្រូវបាន (ប្រភពពីបងប្អូនប្រជាពលរដ្ឋ) បង្ហោះតាម facebook នៅយប់ថ្ងៃទី10/5/2023/ ប៉ុន្តែមិនដឹងថាស្ថិតនៅទីតាំងកន្លែងណាច្បាស់លាស់នៅឡើយទេ។ ដោយសារក្នុង facebook មិនបានបញ្ជាក់អំពីទីតាំង ប៉ុន្តែបុរសដ៏ជម្លើយនេះ ល្បីទៀតហើយ ល្បីត្រង់ថោកលំដាប់បាតសង្គម ធ្វើឱ្យខូចពូជជាមនុស្សប្រុស មិនគួរណាមាយាទអន់ជាងសត្វដូច្នេះសោះ៕
ដោយ : សហការី