បុរស៤នាក់ ទៅរកត្រីក្រពតបានកន្លះគីឡូក្រាម ទៅទិញប៊ីយែ១យួរក្លែមពុលស្លាប់ម្នាក់ សង្គ្រោះទាន់ពេល២នាក់ ម្នាក់ទៀតអត់ហ៊ានហូប រួចខ្លួន

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​​ទៅ​នេសាទ​បាន​ត្រី​ក្រពត​ប្រហែល​កន្លះ​គីឡូក្រាម រួច​យក​មក​ផ្ទះ​ក៏​ហប់​លាយ​គ្រឿង​ដាក់​ទឹក​មួយ​ពុះ រួច​ស្រង់​យក​មក​ក្លែម​ជាមួយ​ស្រា​បៀរ​មួយ​យួរ ដែល​មាន​គ្នា​ចំនួន​៤​នាក់ បណ្ដាល​ឱ្យ​ពុល​ចំនួន​៣​នាក់ ចំណែក​ម្នាក់​ទៀត​មិន​ហ៊ាន​ហូប​នោះ​ទេ ព្រោះតែ​ខ្លាច​ពុល​ រួចខ្លួន។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ទួល​ឃ្លាំង ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ លុះ​រហូត​ដល់​ពេល​រសៀល​ថ្ងៃ​ដដែល មនុស្ស​ចំនួន​ពីរ​នាក់​ក៏​មាន​អាកា​រៈ​មិន​ស្រួល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋានប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​១០ ខែ ឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក បាន​ទទួល​ព័ត៌មាន​ពី​លោក​មេ​ភូមិ​ទួល​ឃ្លាំង​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ បាន​ហូប​ស្រា​ក្លែម​ត្រី​ក្រពត បណ្ដាល​ឱ្យ​ពុល​ចំនួន​៣​នាក់ ក្នុង​នោះស្លាប់ម្នាក់ និង​២​នាក់​ទៀត​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះសូទិន​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្ត​ថា អ្នក​ដែល​ទៅ​រក​ត្រី​ក្រពត​ពី​បឹង គឺ​ឈ្មោះ អុ​ន អឿ​ន ភេទ​ប្រុស ជនជាតិ​ខែ្ម​រ អាយុ​៤៣​ឆ្នាំ រស់​ភូមិ​ស្រែ​មៀន ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ (​ស្លា​.​ប់​) នៅ​វេលា​ម៉ោង​ប្រហែលជា​៤​រសៀល ថ្ងៃ​ទី​៩ ខែឧសភា​។ ដោយឡែក​អ្នក​ដែល​ចូលរួម​ផឹកស៊ី​ក្លែម​ជាមួយ​គ្នា​២​នាក់​ទៀត មាន​អាកា​រៈ​មិន​ស្រួល​ក៏​ប្រញាប់ប្រញាល់​ឲ្យ​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះសូទិន ក្នុង​នោះ​រួម​មាន ៖ ១- ឈ្មោះ ឃាន រិ​ន ភេទ​ប្រុស ជនជាតិ​ខែ្ម​រ អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ទួល​ឃ្លាំង ឃុំ​ព្រះ​ធាតុ​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ (​សង្គ្រោះ​បន្ទាន់​) និង​២- ឈ្មោះ អឿ​ន វ៉ិ​ត ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​៣០​ឆ្នាំ រស់​ភូមិ​ទួល​ឃ្លាំង ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំ​ឪ ខេត្ត​ត្បូងឃ្មុំ (​សង្គ្រោះ​បន្ទាន់​)​។ ចំណែក​ម្នាក់​ទៀត​មានឈ្មោះ ថាវ ម៉េ​ង​ស្រ៊ុ​ន ភេទ​ប្រុស ជនជាតិ​ខែ្ម​រ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ធាតុ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ (​មិន​បាន​ហូប ព្រោះតែ​ខ្លាច​ពុល​)​។

បើ​តាម​ការ​បំភ្លឺ​ពី​ម្តាយ​ជន​រង​គ្រោះ​ឈ្មោះ សុខ ខែ​ម អាយុ​៧៥​ឆ្នាំ រស់​ភូមិ​ទួល​ឃ្លាំង ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​បាន​ពុល​ត្រី​ក្រពត​ពិតប្រាកដ​មែន​។

...

មន្ត្រីនគរបាលមូលដ្ឋាន បញ្ជាក់​បន្ថែម​ថា ចំពោះ​បុរស​២​នាក់​ដែល​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះសូទិន​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ដោយ​យកចិត្តទុកដាក់ ដោយ​ដាក់​សេរ៉ូម​បន្សាប រួម​ជាមួយនឹង​ថ្នាំ​ចាស់​អស់​៣​កំប្លោក ក៏​បាន​ធូរស្រាល​ហើយនឹង​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​ដែរ​៕ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print