សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាល ជាមួយសមាជិកដ៏សកម្មរបស់គណបក្សភ្លើងទៀន មកសុំមករួមរស់ ជាមួយគណបក្សប្រជាជន

ចែករំលែក៖

ខេត្តស្វាយរៀង: សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច សំណេះសំណាល ជាមួយសមាជិកដ៏សកម្មរបស់គណបក្សភ្លើងទៀន មកសុំមករួមរស់ ជាមួយគណបក្សប្រជាជនខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍  ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ។

សមាសភាពដែលសុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន ៖ លោក គង់ ម៉ាស់ លោកស្រី កុល សាតា និងលោក សុន មករា ដែលជាសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង បានសម្រេចស្នើសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពេលអស់ជំនឿលើមេដឹកនាំក្រុមបក្សប្រឆាំង ។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា សមាជិកបក្សចាស់ថ្មី មានតួនាទីយ៉ាងសំខាន់ ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ច និងការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ។ ជាពិសេស ខិតខំថែរក្សា និងការពារនូវសមិទ្ធិផលរបស់គណបក្សប្រជាជន និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រ ឯឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ។

...

មួយវិញទៀត ត្រូវចូលរួមទប់ស្កាត់ល្បិចកល របស់ក្រុមប្រឆាំងក្រៅច្បាប់ ទាំងក្នុងនិងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា រួមជាមួយពួកបរទេសមួយចំនួនទៀត ដែលបានអំពាវនាវឱ្យមានការបះបោរផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាហេតុនាំឱ្យមានចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស ៕ ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print