ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ បានម្ចាស់ផ្ទះដែលបាក់ស្រុតផ្ទះចូលទៅក្នុងទឹកបឹងកាលរសៀលថ្ងៃទី២១ ខែមិថុនា បានដាក់ពាក្យបណ្តឹងប្តឹង
...
ម្ចាស់
ដីទាមទារសំណងខូចខាតចំនួន២៥មុឺ
នដុល្លារ រីឯអ្នកម៉ៅការចាក់ដីបានរត់គេចខ្លួនបាត់ស្រមោល។
លោក មាស ឆុន ម្ចាស់ផ្ទះដែលបាក់ស្រុតខាងលើ បានឱ្យដឹងថា តាមការវាយតំលៃរបស់អ្នកជំនាញខាងសំណង់បញ្ជាក់ថា សំណង់របស់លោកអាចមានតំលៃ៧មុឺដុល្លារ សរុបនឹងទ្រព្យសម្បត្តិបន្ថែមទៀតគឺស្មើនឹង២៥មុឺនដូល្លារ ។ ដូច្នេះលោកមិនបានប្តឹងទាមទារជំងឺចិត្តអ្វីទេ គឺយកតែថ្លៃសំណង់និងសម្ភារតែប៉ុណ្ណោះ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយមានហេតុការណ៍បាក់ស្រុតផ្ទះនេះកើតឡើង អ្នកម៉ៅការចាក់ដីបានរត់គេចខ្លួនបាត់មិនព្រមចូលមកផ្តិតមេដៃទទួលការខុសត្រូវនោះទេ បើទោះទូរស័ព្ទហៅយ៉ាងណាក៏មិនចូល ហើយអាជ្ញាធរខណ្ឌលោកឃ្លាំងហួត ក៏បានបញ្ជាឱ្យយកគ្រឿងចក្ររបស់អ្នកបង្កមករក្សាទុកដើម្បីរងចាំការដោះស្រាយគ្នាជាមួយគ្រួសារជនរងគ្រោះ។
គួររំលឹកថាកាលពីម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៤៥ (ភោជនីយដ្ឋានបឹងសំរោង) ផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា មានករណីស្រុតផ្ទះប្រជាពលរដ្ខចូលទៅក្នុងទឹកដោយអ្នកជិតខាងដឹកខ្សាច់ចាក់បំពេញដីក្បែរនោះបណ្តាលឱ្យកាច់ជើងសរសរបាក់ចូលទៅក្នុងទឹកលិចជិតដល់ដំបូល បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកចោមរោមមើលយ៉ាងច្រើន។
ផ្ទះរងគ្រោះខាងលើម្ចាស់ឈ្មោះ មាស ឆុន អាយុជិត៦០ឆ្នាំ ជាមន្ត្រីយោធា ដែលមានទទឹង៨ម៉ែត្រនិងបណ្តោយ២០មែត្រ របៀបជាម៉ូតវិឡាកូនកាត់ សាងសង់នៅក្នុងទឹកដែលមានក្យូសនៅខាងៗ ព្រោះគាត់ជាម្ចាស់ហាងបឹងសំរោង ។
បើតាមម្ចាស់ផ្ទះឈ្មោះមាស ឆុន បានឱ្យដឹងថា អ្នកចាក់ដីឈ្មោះសែ មានទីលំនៅៗភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ចំណែកម្ចាស់ដីឈ្មោះ អៀងម៉ាលី៕
ដោយ៖ ជ្រោយពេជ្រ
...