រថយន្តម៉ាស្តាបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្តបុកឡាំប្រឺតាក្រឡាប់ផ្ញារជេីង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បេីករថយន្តលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលដួលរលំអស់ចំនួន១កង់ហេីយរថយន្តបន្តទៅបុកឡាំប្រឺតាពីក្រោយទៀតបណ្តាលឱ្យក្រឡាប់ផ្ងារជេីងរងការខូចខាត។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃទី១១ខែឧសភា​ ឆ្នាំ២០២៣​ នៅចំណុចខាងលិចស្តុបចេនឡា​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញឡាំប្រឺតា​ មួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកម៉ាស្តា​ ពណ៌ស​ ពាក់ស្លាកលេខរដ្ឋ10 2-3888​ ធ្វេីដំណេីរមកពីក្រោយលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យដួលរលំអស់មួយកង់​ ហេីយរថយន្តនៅមិនអស់ល្បឿនក៏បន្តបុកឡាំប្រឺតាពីក្រោយទៀតបណ្តាលឱ្យក្រឡាប់ផ្ងាជេីងតែសំណាមិនមានមនុស្សរងរបួស។ 

...

ក្រោយកេីតហេតុភាគីខាងរថយន្តបានចេញថ្លៃជួសជុលទៅលេីម្ចាស់ឡាំប្រឺតាចំនួន៣០០ដុល្លារដេីម្បីបញ្ចប់រឿងដោយឡែករថយន្តដោយសារតែប៉ះពាល់ដល់ទ្រូងផ្លូវជាសម្បត្តិរដ្ឋទេីបត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print