Breaking news : សារបន្ទាន់របស់សម្តេចតេជោ ហ៊ុនសែន ជាលើកទី២ ធ្វើឡើងភ្លាមៗ ដើម្បីធានា ស្ថេរភាព សុវត្ថិភាព សម្រាប់សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ : សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានចេញសារជាបន្ទាន់ជាលើកទី ២ ដោយមានប្រសាសន៍ថា, ខ្ញុំសូមបញ្ជាក់ថាមកដល់ពេលនេះ ! ខ្ញុំមិនដឹងថា តើគណៈកម្មការជាតិរៀបចំការបោះឆ្នោត សម្រេច ឬមិនសម្រេចនោះឡើយ ហើយក៏នៅពេលវេលា ពីក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែ អ្វីដែលបក្សភ្លើងទៀនបានធ្វើ គឺបានបោះមួយជំហានមកមុន គំរាមកំហែងទៅដល់សន្តិសុខ ស្ថេរភាពតាមរយៈ អំពាវនាវដល់កម្លាំងគាំទ្រ ចូលរួម ។ ដូច្នេះខ្ញុំសូមបញ្ជាក់សារជាថ្មី អំពាវនាវឲ្យបងប្អូនគាំទ្រភ្លើងទៀនទាំងឡាយ ស្ងប់ស្ងាត់ មិនធ្វើតាមសកម្មភាព តាមការញុះញង់ តាមការអំពាវនាវរបស់មេដឹកនាំ បក្សភ្លើងទៀននោះទេ និងសូមអរគុណសារជាថ្មី។ សម្ដេចតេជោបន្តថា, ហើយម្យ៉ាងទៀតក៏សូមបញ្ជាក់ដែរថា, ខាងវិធានការផ្លូវច្បាប់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាជាមួយនឹងតុលាការ តើចាត់វិធានការបែបណាក្នុង ករណីដែលយើងត្រូវចាប់ខ្លួន និងឃាត់ខ្លួនមនុស្សបែបនេះ ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print