ឃាត់ខ្លួនមន្ត្រីសាលាឃុំវាលពន់ បញ្ជូនទៅតុលាការ ពាក់ពន្ធពីបទ.រំលោភលើទំនុកចិត្ត.ទំហំទឹកប្រាក់ជាង២០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដោយមានការអះអាងថាជាមន្ត្រីបម្រើ ការងារ នៅសាលាឃុំមួយក្នុងស្រុថ្ពង ខេត្តកំពងស្ពឺ ត្រូវបានកម្លាំ ងសមត្តកិច្ចកងរាជអាវុធហត្ថចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ពាក់ពន្ធពីបទ.រំលោភលើទំនុកចិត្ត.ដែលមានទំហ៊ុំទឹកប្រាក់ប្រមាណជាង ២០ម៉ឺនដុល្លារអាមេរិក ។

បុរសនោះឈ្មោះ ថា ប៊ុនថន អាយុ២៨ ឆ្នាំ មុខរបរ ជានិស្សិត មានទីលំនៅភូមិរាមកណ្តាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ អង្គហេតុពីការឃាត់ខ្លួនបុរសនោះត្រូវបានគេដឹងថា គឺជាការធ្វើឡើងតាមពាក្យបណ្តឹងរបស់អាជីវករម្នាក់ ប្តឹងចោទប្រកាន់ឈ្មោះ ថា ប៊ុនថន ដែលជាមនុស្សរាប់អានគ្នា កាលពីអំឡុងខែមករា ឆ្នាំ២០២២ បានទៅខ្ចីប្រាក់ពីដើមបណ្តឹ ងថា យកទៅធ្វើដើមទុនពង្រីកមុខរបររកស៊ី ដំបូងខ្ចីត្រឹម ៥៥០០ ដុល្លារអាមេរិកប៉ុណ្ណោះទេ ហើយក៏សងវិញគ្រប់ចំនួន ។

ក្រោយ មកទៀតជនសង្ស័យ ចេះតែទៅទទូចខ្ចីប្រាក់ពីដើមបណ្តឹងជាបន្ត បន្ទាប់ ម្តង ១០ ០០០ ម្តង ២០ ០០០ ដុល្លារ មានពេលខ្លះខ្ទង់ ពាន់ដុល្លារ ខ្ចីចំនួន១០ លើក សរុបទាំងអស់ ២០៥ ២១៦ អាមេ រិក ។ បានជាដើមបណ្តឹងចេះតែឲ្យខ្ចីតាមតម្រូវការនោះ ដោយទុក ចិត្ត ជនសង្ស័យជាមន្ត្រីបម្រើការងារនៅសាលាឃុំ ហើយក៏ជាមនុ ស្សរាប់អានគ្នាជិតស្និតទៀតផង ដែលមិនអាចក្បត់កិច្ចសន្យានោះទេ ទីបំផុតបានត្រឹមចម្លើយមកវិញថា “គេនៅតែសងដោយមិនគេចវេសពីបំណុលនោះឡើយ” ។

...

ប៉ុន្តែការសន្យាដោយបានទុកពេលជាច្រើនលើក ទំនងមិនអាចជឿទុកចិត្តបាន ទើបដើមបណ្តឹងសម្រេចចិត្តប្តឹងសមត្តកិច្ច ឲ្យចាត់ការលើបុគ្គលរូបនោះតាមផ្លូវច្បាប់ ។ ជនសង្ស័យកំពុងស្ថិតនៅក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print