ភ្នំពេញ : គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងរៀបចំពិធី បិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងន័យនេះ ដើម្បីរៀបចំដំណើរការបានរលូន និង ទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មាធិការជាតិ CAMSOC ស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សាធារណជនជាតិ-អន្តរជាតិ និងអ្នកចូលរួមទាំងអស់ អនុវត្តតាមវិធានការដូចខាងក្រោម៖
– គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងពិធី
. ត្រូវភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំជូនផ្តល់សមាសភាពអ្នកដឹកនាំក្រុមមកចូលរួមពិធីជាមុន ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងប្រធានក្រុមអ្នកស្ម័គ្រចិត្តទទួលបន្ទុកតាមច្រកចេញ-ចូលនីមួយៗ អ្នកដឹកនាំក្រុម ឬជនបង្គោល នៃក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងដៃគូសហការពាក់ព័ន្ធ ត្រូវសហការជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងអ្នកស្ម័គ្រចិត្តដែលទទួលខុសត្រូវតាមទីកន្លែងនីមួយៗ
អនុញ្ញាតឱ្យយកចូលនូវទឹកសុទ្ធចំណុះក្រោម៥០០មីលីលីត្រ អាហារសម្រន់តិចតួច និងថ្មសាកទូរស័ព្ទ ឬ គ្រឿងអេឡិចត្រូនិក (Power Bank) ដែលមានថាមពលចំណុះក្រោម១០,០០០mAh មិនអនុញ្ញាតឱ្យកុមារអាយុក្រោម១០ឆ្នាំ ចូលរួមក្នុងពិធី!
អ្នកចូលរួមមិនត្រូវអនុវត្តដូចខាងក្រោម៖
– ហាមយកកាបូបស្ពាយ ឬកាបូបយួរដៃ ចូលក្នុងពិធី
-៊ហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដទៃទៀតដែលអាចបង្កហានិភ័យក្នុងពិធី
– ហាមបង្កសម្លេងរំខាន ឬដើរចេញពីកន្លែងអង្គុយក្នុងកំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថាទទួលបានសេចក្ដីណែនាំនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ- អន្តរជាតិ និងអ្នកចូលរួមទាំងអស់ ត្រូវចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ : សហការី