លោក គួច ចំរើន អញ្ជើញឡើងលើនាវា INS SATPURA (F48) ដើម្បីធ្វើការសំណេះសំណាលជាមួយមេបញ្ជាការនាវា និងកងនាវិករបស់នាវាកងទ័ពជើងទឹកឥណ្ឌា

ចែករំលែក៖

ខេត្តព្រះសីហនុ : រសៀលថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញឡើងលើនាវា INS SATPURA (F48) ដើម្បីធ្វើការសំណេះសំណាលជាមួយមេបញ្ជាការនាវា និងកងនាវិករបស់នាវាកងទ័ពជើងទឹកឥណ្ឌា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីនាវាកងទ័ពជើងទឹកឥណ្ឌាបានចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃរួចមក គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

   

ក្នុងការចូលចតស្នាក់នៅខេត្តព្រះសីហនុ កងនាវិករបស់នាវាកងទ័ពជើងទឹកឥណ្ឌាបានធ្វើដំណើរទស្សនកិច្ចនៅក្នុងក្រុងព្រះសីហនុ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រក្រួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ពិសេសខេត្តព្រះសីហនុ ក៏បានធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ៣ប្រភេទ មានទូកក្តោង  បាល់ទះលើឆ្នេរខ្សាច់ និងម៉ូតូទឹក។

    

លោកវរនាវីឯក KARTIK MURTHY  មេបញ្ជាការនាវា INS SATPURA (F48) បានថ្លែងអំណរគុណអភិបាលខេត្តព្រះសីហនុ បានជួយសម្រមសម្រួលឱ្យវានាកងទ័ពជើងទឹកឥណ្ឌាចូលចត ធ្វើទស្សនកិច្ច ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀត។ ក្នុងឱកាសនោះលោកមេបញ្ជាការ បានកោតសរសើរ ដល់ខេត្តព្រះសីហនុមានការរីកចម្រើន អភិវឌ្ឍគ្រប់វិស័យក្រោមការដឹកនាំរបស់លោក អភិបាលខេត្ត ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print