រថយន្តសណ្តោងទូកុងទីន័រ បើកបុកនិងកិនម៉ូតូពីក្រោយ បណ្តាលឲ្យស្រីម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ ដោយ រថយន្តសណ្តោងទូកុងទីន័រ បើកបុកនិងកិនអូសម៉ូតូពីក្រោយ បណ្តាលឲ្យស្រីម្នាក់ដែលជាអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយផ្លូវ វេងស្រេង ត្រង់ចំណុងស្តុបសេះមាស សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថិច្ចបានឲ្យដឹងថា សពស្រ្តីរងគ្រោះមានឈ្មោះ អ៊ុក ចន្នី អាយុប្រមាណ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ មិនបញ្ជាក់ទីលំនៅ។ 

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូស្រ្តីរងគ្រោះ ម៉ាក អាគុបជ្រុង ពាក់ស្លាកលេខស៊េរីចាស់ បានធ្វើដំណើតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ស្របទិសដៅគ្នាជាមួយរថយន្តសណ្តោងទូកុងទីន័ ពាក់ស្លាក់លេខ ត្បូងឃ្មំ 3A-3148 ដែលបានធ្វើដំណើពីក្រោយម៉ូតូជនរងគ្រោះ ខណៈពេលមកដល់ស្តុបសេះមាស ដែលជាចំណុចកើតហេតុស្រាប់តែរថយន្តសណ្តោងទូកុងទីន័ បានបត់ស្តាំកៀរ និងកិនអូសម៉ូតូស្ត្រីរងគ្រោះដែលនៅខាងមុខ បណ្តាលឲ្យស្ត្រីជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗ នៅក្រោមកង់  រថយន្តក្នុងថ្លុកឈាម ។ ភ្លាមៗនោះ តៃកុងរថយន្តបានបើកទ្វាររថយន្តរួចចុះពីលើរថយន្តបម្រុងរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុរួច ធ្វើការវាស់វែង យកម៉ូតូ និង រថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំការដោះស្រាយ ។ ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ច ដាក់លើរថយន្តសាម៊ុយយកទៅតម្កល់នៅវត្តអារាម ស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯតៃកុងរថយន្តត្រូវបានបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print