រថយន្ត ម៉ាក Nissan brontierបើកបរមិនប្រកាន់ស្តាំ និងប្រើប្រាស់ល្បឿនលឿន បុកថឡេថងបណ្តាលអោយស្លាប់៤របួសធ្ងន់៤

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៤.០៥.២០២៣ វេលាម៉ោង១៥.៣៥នាទី នៅចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និង ថឡេថង ។ រថយន្តម៉ាក nissan brontier ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9962 បើកបរដោយឈ្មោះ ព្រំ គឹមនាង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរពីទិសខាងកើតទៅលិច បានបុកជាមួយថឡេថង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់មនុស្ស ៤នាក់ និង រងរបួស ៤នាក់។
1/បើកបរថឡេថង ឈ្មោះ វ័ន ខន ភេទប្រុស អាយុ 40 ឆ្នាំ(ស្លាប់ )
2/អ្នករួមដំណើរឈ្មោះ គង់ ខុម ភេទស្រី អាយុ 40 ឆ្នាំ (ស្លាប់)
3/អ្នករួមដំណើរឈ្មោះ សយ កេន ភេទស្រី អាយុ 60 ឆ្នាំ (ស្លាប់)
4/អ្នករួមដំណើរឈ្មោះ នៅ ឈីន ភេទស្រី អាយុ 59ឆ្នាំ (ស្លាប់) និងអ្នករងរបួសធ្ងន់ ៤នាក់៖
1/អ្នករួមដំណើរឈ្មោះ អន ចាន់ថេង ភេទស្រីអាយុ 36 ឆ្នាំ (របួសធ្ងន់)
2/អ្នករួមដំណើរឈ្មោះ គង់ កេង ភេទស្រី អាយុ 52 ឆ្នាំ (របួសធ្ងន់)
3/អ្នករួមដំណើរឈ្មោះ គង់ ខន ភេទស្រី អាយុ 37 ឆ្នាំ (របួសធ្ងន់)
4/អ្នករួមដំណើរឈ្មោះ គង់ ទូច ភេទស្រី អាយុ 27 ឆ្នាំ (របួសធ្ងន់)
អ្នកទាំង08នាក់ រស់នៅភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរពីទិសខាងលិចទៅកើត (ច្រាស់ទិសគ្នា) ។
មូលហេតុ: រថយន្ត ម៉ាក Nissan brontier ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AN-9962 បើកបរមិនប្រកាន់ស្តាំ និងប្រើប្រាស់ល្បឿន លឿន។
ករណីនេះ បណ្ដាលឱ្យស្លាប់មនុស្ស 04នាក់ ស្រី 03នាក់ នៅនឹងកន្លែងកើតហេតុ របួសធ្ងន់ចំនួន 4នាក់ (ស្រី)ខូចខាត:រថយន្ត និង កាឡេថង(កម្រិតធ្ងន់) ។

វត្ថុតាងទាំងពីរបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម រីឯសពទាំង 4 នាក់ បានប្រគល់ឲ្យទៅក្រុមគ្រួសារសព ។
ចំពោះអ្នកបើកបររថយន្តបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម តាមបញ្ជាឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។ ហើយបានធ្វើតេស្តស្វែងរកសារធាតុញៀន និងគ្រឿងស្រវឹង ពិនិត្យឃើញថា(អវិជ្ជមាន) ៕ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print