ភ្នំពេញ : នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើនរណាចង់ប្រមាថ ឬធ្វើបាបអង្គព្រះមហាក្សត្រ ត្រូវឆ្លងកាត់ត្រកូល ហ៊ុន ជាមុនសិន ពីព្រោះត្រកូល ហ៊ុន គឺជាអ្នកត្រកូលការពារ ព្រះមហាក្សត្រ និងជាកម្លាំងដ៏ធំជាងគេក្នុងការការពាររបបរាជានិយម។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានត្រកូលខ្លះ ជាត្រកូលក្បត់ព្រះមហាក្សត្ររហូតដល់ទៅ៣ជំនាន់ ហើយពេលនេះ គេហ៊ានអំពាវនាវឱ្យព្រះមហាក្សត្រចុះចេញពីតំណែងថែមទៀតផង។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសការពាររាជានិយមនិងបានផ្ដាំទៅអ្នកដែលចង់ប្រមាថព្រះមហាក្សត្រត្រូវឆ្លងកាត់ត្រកូល ហ៊ុន សិន។
សម្ដេចតេជោថា ត្រកូល ហ៊ុន គឺជាត្រកូលការពារព្រះមហាក្សត្រមិនមែនជាត្រកូលក្បត់ព្រះមហាក្សត្រនោះទេ។
សម្ដេចថា៖ «ត្រកូលនេះគឺត្រកូលការពារព្រះមហាក្សត្រ ការពាររាជបាល្ល័ង ការពាររាជានិយម» ៕
ដោយ : សហការី