នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ ទទួលជួបពិភាក្សាការងារជាមួយលោក KY Blackman មេបញ្ជាការកងកម្លាំងព្រំដែនអូស្រ្តាលី

ចែករំលែក៖

ភ្នំពេញ​ ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ នៅសាលទទួលភ្ញៀវរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ តំណាង នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យលោក KY Blackman មេបញ្ជាការកងកម្លាំងព្រំដែនអូស្រ្តាលី ជាប្រធានក្រុមប្រតិបត្តិការ ពិសេសភ្នាក់ងារចម្រុះការពារអធិបតេយ្យភាពព្រំដែនអូស្រ្តាលី និងសន្តិសុខព្រំដែនសមុទ្រ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សារការងារ។ ក្នុងជំនួបខាងលើ ក៏មានការ អញ្ជើញចូលរួមពីលោក DAMIEN KILNER នាយកតំបន់មេគង្គនៃក្រសួងមហាផ្ទៃអូស្រ្តាលី និងLincoln Tedrick លេខាធិការទី១ លោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធានយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងសហការីផងដែរ។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អូស្រ្តាលី ក្នុង ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការលើការងារអន្តោប្រវេសន៍នាពេលកន្លងមក និងបានចែក រំលែកបទពិសោធន៍ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសជួញដូរនិងរត់ពន្ធមនុស្ស ក៏ដូចជា ការធ្វើមាតុភូមិនិវត្តន៍របស់ជនរងគ្រោះផងដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានវាយតម្លៃ ខ្ពស់ចំពោះការចូលរួមវគ្គបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពមន្រ្តីដែលរៀបចំដោយភាគី អូស្រ្តាលីនាពេលកន្លងមក ហើយឯកភាពបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមទៀតនាពេល ខាងមុខនេះ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print