អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ចំនួន១៥០នាក់ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តលោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ផងដែរ ។

របាយការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បញ្ជាក់ថា គ្រឿងឥស្សរិយយសដែល សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានទទួលមានចំនួន ២៩៨៣គ្រឿង ក្នុងនោះមាន គ្រឿងឥស្សរិយយស អស្សឬទ្ធិចំនួន ០៣គ្រឿង គ្រឿងឥស្សរិយយសការពារជាតិថ្នាក់មាស ១៥១គ្រឿង និងប្រាក់ចំនួន ២៨២៩គ្រឿង ដោយធ្វើពិធីបំពាក់ជូនបងប្អូនអតីតយុទ្ធជនពេលនេះចំនួន១៥០នាក់ និងបន្តបំពាក់រហូតអស់គ្រឿង ឥស្សរិយយសដែលថ្នាក់ជាតិប្រគល់ឲ្យ ។

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានរាយការណ៍ អំពីសកម្ម ភាព និងលទ្ធផលធំៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង សម្រេចបាននារយៈពេលកន្លងមក ដូចជា ការប្រគល់ផ្ទះចំនួន ១០០ខ្នង នៅតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនភ្នំជំរាយ ស្រុកសាមគ្គីមានជ័យជូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត អត់ដីអត់ផ្ទះ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ ។ ការបើកប្រាក់បេឡាមរណសង្គ្រោះ ការចុះសំណេះសំណាលសួរសុខ ទុក្ខ និងនាំយកអំណោយ ដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក ជំទាវ ឧបត្ថម្ភដល់អតីតយុទ្ធជននៅតាមមូលដ្ឋាន ព្រមទាំង ការធ្វើប័ណ្ណសមធម៌ និង ប័ណ្ណ ប.ស.ស ជូនអតីតយុទ្ធជន ផងដែរ ។

លោកស៊ុន សុវណ្ណារិទ្ធិ អភិបាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានមាន ប្រសាសន៍ អំពីការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានរួមគ្នាជាមួយនឹងអាជ្ញាធរ ដែនដីនៅគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់បម្រើ និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន បានយ៉ាងល្អប្រសើរ ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះលោកអភិបាលខេត្ត ប្រធានកិត្តិយស និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ នឹងធ្វើសកម្មភាពបម្រើបងប្អូនអតីតយុទ្ធជនបានយ៉ាងល្អប្រសើរ ។

...

នៅក្នុងឱកាសបំពាក់គ្រឿងឥស្សរិយយសជូនបងប្អូនអតីតយុទ្ធជន នាពេលនេះនាយឧត្តមសេនីយ៍ អគ្គលេខាធិការ បាននាំយកថវិកាដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភដល់អតីតយុទ្ធជនទាំង១៥០ នាក់ ក្នុង០១នកា់ទទួលបានថវិកា ៥០,០០០៛ផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print