ភ្នំពេញ៖ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ នៅរសៀលថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង
ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានបញ្ជាក់បន្ថែមថា ចំពោះការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ នោះ មូលហេតុ៖ ធ្លាយបំពង់ចែកចាយទឹកស្អាតទំហំ ៣១៥មម។
ជាក់ស្ដែងទីតាំង៖ នៅលើកំណាត់ផ្លូវជាតិលេខ១ មានដូចខាងក្រោម៖
– ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ លើផ្លូវជាតិលេខ១ ចន្លោះផ្លូវលេខ៦១VS ដល់ផ្លូវលេខ២១KK សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
– រយៈពេល៖ នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៤:២០នាទីរសៀល រហូតដល់បញ្ចប់ការជួសជុល ។ ដូច្នេះសូមអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ
សូមអគុណ៕ ដោយ៖សហការី