ទំនាស់​ពាក្យ​សម្ដី​ក្លាយជា​ហិង្សា​ ជនដៃដល់​ពីរនាក់ជាប់ខ្នោះ​ ខណៈ​ជនរងគ្រោះ​ដេកពេទ្យ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ កម្លាំង​នគរបាលស្រុកភ្នំព្រឹក​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួនបុរសចំនួន០២នាក់ក្នុងករណីហិង្សាដោយចេតនាលេីអ្នកដទៃបណ្តាលឱ្យរងរបួសធ្ងន់។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០២៣។

របាយការណ៍​ដដែល​បន្ត​ថា​ លោកវរ​សេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា​លអូររំដួល នៃអធិ​ការ​ដ្ឋាននគរបាលស្រុក​ កាលពីថ្ងៃទី​១៥​ ឧសភា​ម្សិលមិញនេះ​ ​ បាននាំខ្លួនជនសង្ស័យចំនួន ០២ នាក់មកកាន់អធិការដ្ឋានន​គរ​បាលស្រុក​ ដេីម្បីធ្វេីការ​សាកសួរ​ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស​ ដោយ​ជនដៃដល់​ទី១-ឈ្មោះ ហេង មុត ភេទប្រុស អា​យុ ៤២ ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់​ដំបង មុខរបរកម្មករ។ និង២-ឈ្មោះ វ៉ាន់ សាវួនភេទប្រុសអា​យុ ៣៣ ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរកម្មករ ។

សូមជម្រាបជូនថា​ មូលហេតុឈានដល់ការឃាត់ខ្លួន​នេះគឺយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ​ស៊ន សិលា ភេទ ប្រុស អាយុ​៣៥ ឆ្នាំ មានទី​លំនៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់​ដំបង មុខរបរកម្មករបានប្តឹងជនសង្ស័យខាងលើពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស លើបងថ្លៃ របស់គាត់ ឈ្មោះ​ពិន រោល ហៅ ឆេន ភេទ ប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុច ភូមិថ្នល់បត់ ឃុំអូររំ​ដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០​២៣ វេលាម៉ោង ២៣និង៥០នាទី ដែលជនរងគ្រោះ កំពុងបន្តសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ។។

ក្រោយពីបានសាកសួរជនសង្ស័យបានឆ្លើយ​សារ​ភាពថាខ្លួនគេទាំងពីរ នាក់ពិតជាបានធ្វើសកម្មភាព វាយទៅលើ ជនរងគ្រោះឈ្មោះ ពិន រោល ហៅ ឆេន ភេទ ប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំ​ដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាល​ពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៣វេលាម៉ោង២៣​និង​៥០​នាទី បណ្តា​ល​ឱ្យរង​របួសធ្ងន់ ពិតប្រាកដមែន​ ហេីយមូលហេតុដែលឈានដល់ករណីហិង្សាបែបនេះគឺដោយសារមានទំនាស់ជាមួយគ្នា​ ។​ ចំណែក​វត្ថុតាងដកហូត៖ វែកដែក ដងឈើ ប្រវែងសរុប ៥០ សង់ទីម៉ែត្រ ចំនួន ០១ ។

...

បច្ចុប្បន្នជនសង្ស័យ ទាំ០២នាក់ រួមទាំងវត្ថុតាងផងសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនមក​កាន់ការិយាល័យជំនាញអនុវត្តតាមច្បាប់ហើយ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print