ភ្នំពេញ : ញាត្តិគាំទ្រ សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ នៃអង្គការយុវជនសង្គមស៊ីវិលដើម្បីការអភិវឌ្ឍន៍ និងសុទ្ឋសឹងជា អ្នកស្រលាញ់យុត្តិធម៌សង្គម នីតិរដ្ឋ សន្តិភាព និងការអភិវឌ្ឍ។ សូមគាំទ្រសេចក្តីប្រកាសព័ត៌មានរបស់គណ កម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានបំពេញលក្ខខណ្ឌ ដែលច្បាប់តម្រូវ ។ ការបដិសេធនេះត្រូវបាន គ.ជ.ប អះអាងថា ដោយមូលហេតុ គណបក្ស ភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែល មានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នៅការិយាល័យច្រកចេញចូលតែ មួយ ឱ្យបានត្រឹមត្រូវ ស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ។
ខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប គិតត្រឹមថ្ងៃច័ន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត ចំនួន១៨ (ដប់ប្រាំបី) គណបក្សនយោបាយ ដោយឡែកមានតែ គណបក្សភ្លើង ទៀន តែមួយគត់ដែលត្រូវបាន គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយ នេះបញ្ជាក់ឱ្យឃើញថា ជា ចេតនារបស់ គណបក្សភ្លើងទៀន មិនព្រមប្រគល់ឯកសារត្រឹមត្រូវគ្រប់ជ្រុងជ្រោយមក គ.ជ.ប និងមាន ចេតនាតែងតែបង្ករភាពអសន្តិសុខដល់សង្គមជាតិទាំងមូល និងព្យាយាមបង្វែរស្ថានការណ៍នយោបាយរបស់ ខ្លួនគ្រប់កាលៈទេសៈ ។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ នៃអង្គការយុវជនសង្គមស៊ីវិលដើម្បីការអភិវឌ្ឍន៍ សូមស្នើសុំឱ្យថ្នាក់ ដឹកនាំ គណបក្សភ្លើងទៀន គោរពគោលការណ៍សុច្ចរិត តម្លាភាព និងត្រឹមត្រូវផ្អែកលើច្បាប់ និងបទប្បញ្ញត្តិ ដែលមានជាធរមាន ដើម្បីចៀសវាងអសន្តិសុខក្នុងសង្គម ដែលប្រទេសជាតិកំពុងតែមានសុខសន្តិភាព និង ការអភិវឌ្ឍន៍៕
ដោយ : សិលា