ខេត្តបាត់ដំបង÷ជនសង្ស័យ០២នាក់ត្រូវនគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន ក្នុងបទល្មើសជាក់ស្តែង។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចលូដាច់ ស្ថិតក្នុងភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកបន្តអោយដឹងទៀងថា ជនសង្ស័យទី១ឈ្មោះ សន វឿត ភេទប្រុស អាយុ៣៨ឆ្នាំ
មានទីលំនៅភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងបានដកហូតវត្ថុតាងរួមមាន-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០៦ថង់ សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន០១គ្រឿងចាស់
-ថង់សម្រាប់រំលែកថ្នាំញៀន០១ដុំ
-ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ក្រោយពីឃាត់ខ្លួន និងឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សន វឿត សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ០១នាក់ទៀតឈ្មោះ មឿន សាម៉េត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងមាន :-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០១ថង់ សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន០១គ្រឿងចាស់
-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ស្លាកលេខ បន្ទាយមានជ័យ1F-7876។
ក្រោយធ្វើការសាកសួររួច ជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានកម្លាំងនគរបាលស្រុកកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕ ដោយ÷ចន្ទ លីហ្សា