ខេត្តកំពង់ស្ពឺ÷អគ្គិភ័យឆេះតូបក្នុងផ្សារកំពង់ស្ពឺអស់ចំនួនពីរតូបស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៧.១០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
លោក វរ:សេនីយ៍ត្រី ហួយ បូរី នាយប៉ុស្តិ៍នគរបាលសង្កាត់រកាធំបានឲ្យដឹងថារូបដែលត្រូវអគ្គិភ័យឆាបឆេះនោះមានចំនួនពីតូបរួម មានមួយម្ចាស់ឈ្មោះ ផាន់ សុខលីនភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរលក់ខោអាវ។
ឆេះតូបទំហ១.៨០ម៉ែត្រគុណ១.៨០ម៉ែត្រ ធ្វើអំពីដែកឆេះសម្ភារះប្រើប្រាស់ក្នុងតូបអស់ទាំងស្រុង ម្ចាស់ទីពីឈ្មោះកែន សុភិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់កុំណាត់ប៉ាក់ រស់នៅភូមិពង្រ សង្កាត់កណ្ដោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ឆេះតូបអស់ទំហំ១ម៉ែត្រគុណ៣ម៉ែត្រធ្វើអំពីដែកឆេះសម្ភារៈក្នុងតូបអស់ទាំងស្រុង ។
លោកបានបន្តទៀតថាមូលហេតុបណ្ដាលមកពីទុស្សេចរន្តអគ្គិសនីបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះតែម្តងទៅ។
កិច្ចប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះដែរបញ្ជាកម្លាំងពីលោកឧត្តមសេនីយ៍ទោសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ។
ប្រើកម្លាំងសរុបចំនួន៥០នាក់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួនពីគ្រឿង ប្រើទឹកអស់ចំនួន៣រថយន្ត។
រថយន្តពន្លត់អគ្គិភ័យក្រុងច្បារមនចំនួនមួយគ្រឿង : ប្រើទឹកអស់ចំនួនពីរថយន្ត
រថយន្តពន្លត់អគ្គិភ័យស្រុកសំរោងទងចំនួនមួយគ្រឿង ប្រើប្រាស់ទឹកអស់ចំនួនពីរថយន្ត
រថយន្តពន្លត់អគ្គិភ័យស្រុកភ្នំស្រួចចំនួនមួយគ្រឿងប្រើប្រាស់ទឹកអស់មួយរថយន្ត
រថយន្តពន្លត់អគ្គិភ័យស្រុកឧដុង្គចំនួនមួយគ្រឿងប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្ត។
និងរថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួនពីគ្រឿង ប្រើទឹកអស់ចំនួនបួនរថយន្ត រថយន្តពន្លត់អគ្គិភ័យឧកញ្ញាអ៉ឹង ឈុនទ្រី ចំនួនពីគ្រឿង ប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្ត ប្រើប្រាស់ទឹកអស់ចំនួន១៦រថយន្តទើបរលុតអត់ហើយករណីខាងលើមិនបណ្ដាលឲ្យរងរបួសមនុស្ស៕ដោយ÷ចន្ទ លីហ្សា