ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថាកម្លាំងនគរបាលស្រុកសង្កែ បានចុះស្រាវជ្រាវបង្រ្កាបកណីគ្រឿងញៀន០១ករណីឃាត់ខ្លួនមនុស្ស០២នាក់ យកមកសាកសួរ និងអនុត្តតាមច្បាប់។
របាយការណ៍ដដែលបន្តថា កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១និង១០នាទីនៅចំណុចភូមិ បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកចុះល្បាតនិងបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែងដែលក្នុងករណីនេះឃាត់ជនសង្ស័យចំនួន០២នាក់គឺ៖
១-ឈ្មោះ ឡែម ស្រស់ ហៅដែន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ ឃុំអូរដំបូងមួយ ស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ ថុន រិទ្ធី ភេទប្រុស អាយុ ៤១ឆ្នាំ ភូមិអូរស្រឡៅ ឃុំអូរដំបងមួយ ស្រុកសង្កែ ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ផ្លាស្ទិចថ្លាចំនួន០១ថង់ ទម្ងន់(០,៤៣ក្រាម)ទាំងសំបកសង្ស័យមានសារធាតុញៀន។
– កាបូបដាក់ប្រាក់ចំនួន០១។
-ទូរសព្ទ័ដៃចំនួនមួយគ្រឿង ។
-ម៉ូតូចំនួន០១គ្រឿងម៉ាកគុប ចាស់ ។
បច្ចុប្បន្ននគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់៕ដោយ៖អរុណរះ