លោកស័ក្តិ២នគរបាលក្រសួងមហាផ្ទៃ ប្រេីអំពេីហិង្សា គំរាមគំហែងបាញ់សម្លាប់ប្រេីពាក្យសម្តីដៀលជេរម្រា៉យ ប្រមាថ ដៀលពូជដល់ប្រពន្ធកូនខ្ចី២ខែ មិនទាន់ដកតំណែង តុលាការចាត់ការអូសបន្លាយ , ដល់ពេលនេះនាងត្រូវម្តាយក្មេកហៅនគរបាលឃាត់ខ្លួនទៀត !

ចែករំលែក៖

ភ្នំពេញ : រឿងរ៉ាវកន្លងទៅ ដែលប្ដីជាមន្ត្រីនគរបាលជាតិ ធ្លាប់ប្រព្រឹត្ត ប្រេីអំពេីហិង្សា គំរាមគំហែងបាញ់សម្លាប់ប្រេីពាក្យសម្តីដៀលជេរម្រា៉យ ប្រមាថ ដៀលពូជដល់ប្រពន្ធកូនខ្ចី២ខែ បង្កឲ្យមានការភ្ញាក់ផ្អើល ទូទាំងប្រទេស តាមរយៈលោកស្រី ញ៉ែម សុខឡេង បានបង្ហោះ រាល់សកម្មភាពប្រើអំពើហិង្សាប្រព្រឹត្តដោយលោកប្ដី , ទីបំផុត ! សាមីអង្គភាព មិនបានដកតួនាទី បណ្ដេញចេញពីអង្គភាព ទោះជាមានចំណាត់ការបញ្ជាដោយនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិក៏ដោយ ឲ្យចាត់វិធានការតាមផ្លូវច្បាប់ ប៉ុន្តែតាមផ្លូវតុលាការ នីតិវិធីដំណើរការ យឺតយូរ ហាក់គ្មានដំណោះស្រាយ។ នេះបើតាមស្ត្រីឈ្មោះ លោកស្រី ញ៉ែម សុខឡេង ជាភរិយា បានបង្ហោះលើប្រព័ន្ធ tik tok ។
លោកស្រី ញ៉ែម សុខឡេង បានបញ្ជាក់ថា, នាងត្រូវបានម្ដាយក្មេក ប្ដឹងឱ្យនគរបាលប៉ុស្តិ៍ទឹកល្អទីបី ឃាត់ខ្លួនមកកាន់ប៉ុស្តិ៍ទាំងយប់ ដោយចោទប្រកាន់ថា នាងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ម្ដាយក្មេង និងកូនប្រសាររបស់ម្ដាយក្មេក ប៉ុន្តែការពិតនាងបានបញ្ជាក់ថា, ខ្ញុំមិនបានវាយបំផ្លិចចបំផ្លាញ ទ្រព្យសម្បត្តិដូចការចោទប្រកាន់របស់ម្ដាយក្មេកទេ។ ខ្ញុំស្រវឹងស្រាបន្តិចបន្តួច មករកប្ដី ក៏ប៉ះពាក្យសំដីជាមួយកូនប្រសាររបស់គាត់ ខ្ញុំខឹង ក៏បានបោះចាន និងរបស់របរបន្តិចបន្តួច បែរជាគាត់ហៅសមត្ថកិច្ចមក ឃាត់ខ្លួនខ្ញុំមកប៉ុស្តិ ហ្នឹងមិនឱ្យប្ដីរបស់ខ្ញុំទទួលស្គាល់កូន របស់ខ្ញុំ ជាចៅរបស់គាត់ (មិនមែនកូនរបស់ប្ដីខ្ញុំ) នេះជាដើម។ ស្ត្រីខាងលើបានប្រាប់អ្នកសារព័ត៌មាន នៅមុខប៉ុស្តិ៍រដ្ឋបាលទឹកល្អកទី 3 បន្តថា, រឿងរ៉ាវខ្ញុំ នៅតុលាការ គេហាក់គ្មានដំណោះស្រាយ ទាល់តែសោះ ខ្ញុំនៅបឹងស្នោរ តែងតែមករកប្ដីនៅទឹកល្អក់ទីបី ដោយសារប្ដីមករស់នៅជាមួយម្ដាយរបស់គាត់។
សូមបញ្ជាក់ថា, បន្ទាប់ពីស្ត្រីឈ្មោះ លោកស្រី ញ៉ែម សុខឡេង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅមុខ ប៉ុស្តិ៍នគរបាលទឹកល្អទី 3 ប្រមាណជាង 3 នាទី , គេក៏បានឃើញម្ដាយក្មេករបស់គាត់ បានចេញមកប្រាប់អ្នកសារព័ត៌មាន , ដោយលើកហេតុផលថា, សូមក្មួយៗអ្នកសារព័ត៌មាន មេត្តាសិក្សាចំពោះរឿងទាំងអស់នោះផង។ ខ្ញុំមិនហាមឃាត់ក្នុងការបង្ហោះ ឬផ្សព្វផ្សាយនោះទេ ប៉ុន្តែរឿងរបស់ពួកគេ កំពុងស្ថិតក្នុងផ្លូវច្បាប់ មានន័យថាតុលាការកំពុងធ្វើការ ដូច្នេះទុកឲ្យតុលាការជាអ្នកវិនិច្ឆ័យចុះ។

សូមបញ្ជាក់ជូនថា, កន្លងទៅតាមរយៈបង្ហោះ facebook ដោយភរិយាឃើញថា , ពិតជាសាហាវឃោរឃៅ អសីលធម៌ពេកហើយ ខ្លួនជានាយនគរបាលជាតិ ចេះដឹង មន្ត្រីអនុវត្តច្បាប់ បែរជាមានចរិតព្រៃផ្សៃ ធ្វើទារុណកម្ម ហិង្សាលើភរិយាដែលទើបតែមានកូនខ្ចី អាយុ២ខែ ។ បើមើលវីដេអូឃ្លីបនៃសកម្មភាពប្តីប្រើហិង្សាលើភរិយាក្នុងបន្ទប់ ប្រមាណជា៥នាទីនិង៨វិនាទី គឺប្រេីអំពេីហិង្សា គំរាមគំហែងបាញ់សម្លាប់ ប្រេីពាក្យសម្តីដៀលជេរម្រា៉យ ប្រមាថ ដៀលពូជ វាយ ទាត់ ធាក់ ធ្វើអោយភរិយាមានកូនខ្ចី មានការតក់ស្លុតបំផុត។

បើយោងតាមគណនី facebook មួយមានឈ្មោះថា (Nhoem Sokleng) ជាភរិយា ជាស្ត្រីរងគ្រោះបានសរសេរថា អនុសេនីយ៍ទោមន្រ្តីនៃក្រសួងមហាផ្ទៃ ប្រេីអំពេីហិង្សា គំរាមគំហែងបាញ់សម្លាប់ប្រេីពាក្យសម្តីដៀលជេរម្រា៉យ ប្រមាថ ដៀលពូជ ងែ៉ងហង…   សូមច្បាប់ជួយរកយុត្តិធម៌អោយនាងខ្ញុំផង ។

គណនីដដែលបានបន្តថា នាងខ្ញុំរងអំពេីហិង្សាពីប្តីឈ្មោះ ជា ប៊ុនថេង ចាប់តាំងពីកូនខ្ចី 2ខែ រហូតកូនដល់បច្ចុប្បន្ន,  រងសំពាធ សតិអារម្មណ៍រហូត ប៉ះពាល់ផ្លូវចិត្ត លេបថ្នាំរាល់ថ្ងៃ ។
នាងបានសរសេរថា អូនស្រលាញ់បងណាស់ អូនទុកឱកាសអោយបងរហូតទេីបមកដល់ចំណុចនេះ គិតថាបងនឹងកែប្រែ តែចុងក្រោយបងមិនស្គាល់កំហុស អូនលះបង់ទាំងជីវិតអូននិងកូនដេីម្បីបង… តេីបងដែលស្រលាញ់អូនខ្លះទេ….  ? ។
សូមបញ្ជាក់ថា មានវីដេអូ១ឃ្លីបទៀត ប្រមាណជា៩វិនាទី គឺបុរសជាប្តីជាមន្ត្រីនគរបាលបានកាន់កាំភ្លើងសម្លុតបាញ់សម្លាប់ប្រពន្ធ បង្ហាញពីភាពកាចសាហាវ ឃោរឃៅដែលច្បាប់មិនអាចអត់អោនបានជាដាច់ខាត សូមសមត្ថកិច្ច មន្ត្រីនគរបាលយុត្តិធម៌ចាត់វិធានការក្នុងរឿងនេះ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ ភរិយាជាជនរងគ្រោះ ដោយស្នាដៃប្តីជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ និងជាបទល្មើសជាក់ស្តែង ទោះមិនទាន់មានពាក្យបណ្តឹងក៏អាចចាត់ការបាន ខណៈដែលមានតម្រុយពិរុទ្ធភាពតាមរយៈវីដេអូឃ្លីបដែលជនរងគ្រោះបានបង្ហោះជាមួយស្លាកស្នាម ហើមជាំមុខ មាត់ ដងខ្លួន ជើង ដែលជនកំណាចរូបនេះធ្វើទារុណកម្ម ដោយហិង្សា។

ទីបំផុត ! ក្រោយមានការបង្ហោះតាមប្រពន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ប្រពន្ធផ្សព្វផ្សាយ គេហទំព័រ សារព័ត៌មាន អនឡាញ ព្រោងព្រាត ភ្លាមៗនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ច​ចាត់ការមន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ ប្រើហិង្សាលើភរិយា ជាបន្ទាន់ ដោយគ្មានយោគយល់ ក្រោយពីបែកធ្លាយវីដេអូ អំពីសកម្មភាពប្តីដែលគេដឹងច្បាស់ថា ជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃមួយរូប បានប្រើហិង្សាដ៏ឃោរឃៅលើភរិយា​ នាំឱ្យរងរបួសជាច្រើនកន្លែង នៅពេលនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ

បានបញ្ជាឲ្យកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលរូបនេះហើយ។
បើតាមស្រ្តីរងគ្រោះជាភរិយា ឈ្មោះ Nhoem Sokleng ដែលបានបង្ហោះនៅលើបណ្តាញសង្គម បញ្ជាក់ថា រូបនាងត្រូវបុរសជាប្តីឈ្មោះ ជា ប៊ុនថេង ជានគរបាលក្រសួងមហាផ្ទៃស័ក្តិ២ បានប្រើអំពើហិង្សា គំរាមកំហែង​បាញ់សម្លាប់ និងប្រើពាក្យសំដីដៀល ជេរប្រមាថជាខ្លាំង។ តាមរយៈវីដេអូនេះ ជនរងគ្រោះបានអំពាវនាវ សូមឲ្យច្បាប់ជួយរកយុត្តិធម៌ជូនរូបនាងផងដែរ។

ក្រោយមានការបង្ហោះវីដេអូនេះ មានមហាជនជាច្រើន សម្តែងការខឹងសម្បារលើករណីប្រើហិង្សានេះ ដោយសាធារណជន បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់លើបញ្ហានេះ។
មកដល់ពេលនេះ លោកប្តី ឈ្មោះ ជា ប៊ុនថេង មិនទាន់ដកតួនាទី តំណែង ហើយប្រពន្ធតុលាការ ពុំមានវិធានការ។ នេះបើយោងតាមការអះអាងពីភរិយាប្រាប់អ្នកសារព័ត៌មាននៅមុខប៉ុស្តិ៍នគរបាលទឹកល្អក់ទីបី នៅយប់ដែលម្ដាយក្មេកហៅសមត្ថកិច្ចទៅឃាត់ខ្លួននាង។
សូមរំលឹកថា, លោកស័ក្តិ២ ឈ្មោះ ជា ប៊ុនថេង ដែលធ្វើទារុណកម្មលើភរិយា មានសំណាងជាងអភិបាលរងក្រុងបូកគោ ខេត្តកំពត ខណៈប្រព្រឹត្តបទល្មើសដូចគ្នា បែរជាអភិបាលរងក្រុងបូកគោ ត្រូវជាប់ពន្ធនាគារ អស់តួនាទី ។ ដោយឡែកលោក ជា ប៊ុនថេង រួចខ្លួនពីការប្រព្រឹត្តបទល្មើស ដែលគេសង្ស័យថា, អាចចាយប្រាក់ដើម្បីបិទបាំងក្នុងរឿងនេះ ។
ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ពីលោក ជា ប៊ុនថេង ដោយគ្មានលេខទូរសព្ទ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print