មុខសញ្ញាគ្រឿងញៀនខុសច្បាប់ចំនួន ០៤នាក់ ត្រូវបាននគរបាលស្រុកថ្មគោល និងស្រុកគាស់ក្រឡបង្ក្រាបឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី១៧​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញាគ្រឿងញៀនខុសច្បាប់ចំនួន ០៤នាក់ ត្រូវបាននគរបាលស្រុកថ្មគោល និងស្រុកគាស់ក្រឡបង្ក្រាប​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួនជាបន្តបន្ទាប់​ កាលពីថ្ងៃទី​១៦​ ឧសភា​ម្សិលមិញនេះ​។

ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ លោកវសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល និងស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀនចំនួន ០២ករណីផ្សេងគ្នា។

ជាក់ស្ដែង​ប្រតិបត្តិការទី១៖​ បានធ្វេីឡេីង​វេលាម៉ោង២១ និង៣០នាទី នៅចំណុចវាលស្រែក្រុមទី០១ ភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រុន និងអូរតាគី នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ០១ករណី ។ ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហឿន លីហេន ភេទប្រុស អាយុ៣០ឆ្នាំ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ វត្ថុតាងដកហូតរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៦ថង់ ទម្ងន់៣,៧៣ក្រាម
-ទូរស័ព្ទដៃចំនួន ០១គ្រឿងចាស់
-បំពង់ទែម៉ូម៉ែតសំរាប់ជក់គ្រឿងញៀនចំនួន ០១
-ម៉ូតូ ០១គ្រឿង ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ហឿន លីហេន សមត្ថកិច្ចស្រុកថ្មគោលបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ វ៉ាត វ៉ាន់ណាក់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ វត្ថុតាងដកហូតរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៦ថង់ ទម្ងន់០,៦៩ក្រាម
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។

ប្រតិបត្តិការទី២៖ វេលាម៉ោង១៣ និង១០នាទី នៅចំណុចលូដាច់ ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ០១ករណី ។ ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ សន វឿត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ២-ឈ្មោះ មឿន សាម៉េត ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ មុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ វត្ថុតាងដកហូតរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៧ថង់
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ថង់សម្រាប់រំលែកថ្នាំញៀន ០១ដុំ
-ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខបន្ទាយមានជ័យ 1F-7876 ។

...

បច្ចុប្បន្នកម្លាំងនគរបាលស្រុកថ្មគោល និងស្រុកគាស់ក្រឡកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាងមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់ ៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print