គីម ជុងអ៊ុន និងកូនស្រី ត្រួតពិនិត្យមើលស្ថានីយផ្កាយរណបយោធា

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា មេដឹកនាំគីម ជុងអ៊ុន បានត្រួតពិនិត្យស្ថានីយផ្កាយរណបយោធារបស់ប្រទេសនេះកាលពីថ្ងៃទី ១៦ ខែឧសភា។

រូបថតដែលចេញផ្សាយដោយ KCNA បង្ហាញថាលោក Kim Jong Un បង្ហាញខ្លួនជាមួយកូនស្រីរបស់គាត់ Kim Ju Ae ក្នុងអំឡុងពេលផ្លាស់ប្តូរជាមួយមន្ត្រីមកពីគណៈកម្មាធិការបាញ់បង្ហោះផ្កាយរណបមិនអចិន្ត្រៃយ៍ – ក្រុមនេះមានភារកិច្ចបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងរបស់ប្រទេសកូរ៉េ។
KCNA ក៏បានផ្សាយថា លោក Kim បានអនុម័តជំហានបន្ទាប់នៅក្នុងផែនការរបស់គណៈកម្មាការនេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាតើការបាញ់បង្ហោះនឹងប្រព្រឹត្តទៅនៅពេលណានោះទេ។
ក្នុងអំឡុងពេលទស្សនកិច្ចអធិការកិច្ច មេដឹកនាំកូរ៉េខាងជើងបានអះអាងថា ការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាដោយជោគជ័យ គឺជា “តម្រូវការបន្ទាន់សម្រាប់បរិយាកាសសន្តិសុខរបស់ប្រទេសនាពេលបច្ចុប្បន្ន”។
លោកបានកោតសរសើរថា គណៈកម្មការកំពុងបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវក្នុងដំណើរការអនុវត្តគម្រោងដ៏សំខាន់មួយ ដើម្បីលើកកម្ពស់កម្រិតបច្ចេកទេសយោធារបស់ប្រទេស។
មុននេះ KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងបានបញ្ចប់ការសាងសង់ផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនហើយថា មេដឹកនាំរបស់ប្រទេសនេះបានជំរុញឱ្យបង្កើនល្បឿននៃការរៀបចំចុងក្រោយសម្រាប់ការបាញ់បង្ហោះ។
នៅសប្តាហ៍នេះគេហទំព័រ 38 North ដែលជាអង្គការឃ្លាំមើលកូរ៉េខាងជើងដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ថាប្រតិបត្តិការនៅទីតាំងបាញ់បង្ហោះផ្កាយរណប Sohae របស់កូរ៉េខាងជើងបានដំណើរការឡើងវិញបន្ទាប់ពីបានផ្អាកអស់រយៈពេលជិតកន្លះឆ្នាំ៕

...

រូប​ថត​ : KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print