គ្រួសារងាយរងគ្រោះទីទាល់ក្រចំនួន១០៩ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ!

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត  បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ១០៩គ្រួសារ ក្នុងឃុំយាយម៉ៅពេជ្រនិលនៅក្នុងវត្តពេជ្រនិល ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
ពិធីសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះប្រមាណជា ១០៩ គ្រួសារនោះដែរលោក វ៉ី សំណាងបានពាំនាំបណ្ដាំសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
សម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយពុំដឹងពីអាជ្ញាធរមូលដ្ឋាន និងជួយពីសំណាក់ទឹកចិត្តមនុស្សធម៌កាកបាទក្រហមនោះឡើយ។ សម្ដេចតែងតែផ្ដាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ សុ្រក ខេត្ត យកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅជាប់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយសុខទុកជាសុខទុក្ខប្រជាពលរដ្ឋ ក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ។
សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសារទីទាល់ក្រមមាន៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១០កំប៉ុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួ,នំធុង ១ធុងនិងថវិកា ២ម៉ឺនរៀល។
ក្នុងនោះលោកប្រធានក៌បានប្រគេនទយ្យទានជូនប្រសង្ឃក្នុងវត្តកណ្តោលដុំ នូវ៖អង្ករ ៥០គីឡូក្រាម,មី ២កេស,ត្រីខ ២០កំប៉ុង,ប្រេងឆា ២ដប,ទឹកត្រីទឹកស៉ីអ៉ីវ ២យួ,នំធុង ២ធុងនិងថវិកា ១០ម៉ឺនរៀលផងដែរ៕ ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print