សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ, ឯកឧត្តម រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាននានា ព្រមទាំងអនុប្រធាន សមាជិក នៃគណៈកម្មការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ និង តំណាងក្រុមហ៊ុនសាងសង់ ផងដែរ។

គួរម្លឹកផងដែរថា អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃនេះ បានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយគ្រោងបញ្ចប់នៅខែកក្តដា ឆ្នាំ២០២៣ ខាងមុខដ៏ខ្លី។ អគារទីស្តីការថ្មីនេះ មានកម្ពស់៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥,៥៤៥ (មួយរយប្រាំពាន់ប្រាំរយសែសិបប្រាំ) ម៉ែត្រការ៉េ។ អគារទីស្តីការនេះដែល គឺសម្រាប់ជាទីតាំងប្រមូលផ្តុំថ្នាក់ដឹកនាំ និងរដ្ឋបាលថ្នាក់ជាតិទាំងអស់ ដែលស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print