ភ្នំពេញ ; សម្រស់ធម្មជាតិភ្នំខ្នងផ្សាបានអង្រួនបេះដូងមនុស្សគ្រប់ទិសទីឲ្យមកកម្សាន្តតំបន់នេះ ភ្នំខ្នងផ្សារគ្របដណ្តប់ដោយវាលស្មៅទំហំ១៤៤ហិកតា ពណ៌បៃតងខៀវខ្ចីនាវស្សាន្តរដូវ និងពណ៌មាសនាសរទរដូវ និងសិសិររដូវ។
ភ្នំខ្នងផ្សា ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ យើងធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ៤ ឬផ្លូវល្បឿនលឿន និងតាមផ្លូវលេខ៤៤ ទៅកាន់ភូមិតាំងបំពង់ (តំបន់រលាក់កងជើង) ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ១៤០គីឡូម៉ែត្រ ហើយយើងធ្វើដំណើរដោយម៉ូតូ/គោយន្ត/ថ្មើរជើង ចម្ងាយ ៥,៥គីឡូម៉ែត្រដល់ដំណាក់ទី១ ហើយបន្តដំណើរដោយថ្មើរជើង ៥គីឡូម៉ែត្រដល់ទីបោះតង់។ Credit : Phirom Choun ។
សូមជម្រាបជូនថា, ប្រទេសកម្ពុជា សំបូរទៅដោយធនធានធម្មជាតិ តំបន់ទេសចរណ៍ធម្មជាតិ ព្រៃភ្នំ ជ្រោះជ្រលងដងអូរ គ្រប់ទីកន្លែង ។ តំបន់ទេសចរណ៍នៅប្រទេសកម្ពុជា មានច្រើនកន្លែង ភាគច្រើន បានទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ការស្នាក់នៅប្រកបដោយផាសុកភាព មានគ្រប់ទីកន្លែង។
ស្របពេលដែលកម្ពុជាមានសន្តិភាព តំបន់ទេសចរណ៍កាន់តែរីកចម្រើនដុះដាល រហូតដល់កន្លែងរីសត តាមបណ្ដាខេត្តនានា បង្កើតជាតំបន់ទេសចរណ៍ មានលក្ខណៈបុរាណ សម័យ ទំនើប ប្រកបដោយការទាក់ទាញបំផុត។ ដូច្នេះទាំងប្រជាពលរដ្ឋ ទាំងរដ្ឋ ទទួលបានថវិការ លើវិស័យទេសចរណ៍នេះ យ៉ាងច្រើនក្នុងមួយឆ្នាំៗ ៕