ភ្នំពេញ÷នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២០និង២០នាទីយប់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ P2799-F1 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្ដូរបង្គោលខ្សែបណ្តាញតង់ស្យុងទាប(LV)បាក់ចំនួន០២ដើម ដែលមានទីតាំងស្ថិតនៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង ០២:០០នាទីយប់រំលងអធ្រាត្រ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
...
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ
សូមអរគុណ ៕ដោយ÷ចន្ទ លីហ្សា