ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនបុរសជនជាតិចិនវ័យចំណាស់ម្នាក់ ដាក់ពន្ធនា គារជាបណ្តោះអាសន្ន ពីបទ.រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ ។
ជនត្រូវចោទឈ្មោះ ចូវ គ័រឆាវ ភេទប្រុស អាយុ៦០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវលេខ២២ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ បានធ្វើឡើងកាល ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមការដឹកនាំបញ្ជាដោយនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក អ៊ំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ លទ្ធផលធ្វើការដកហូតសារធាតុញៀនដូចជា ៖
១.ក្រាមព៌ណសថ្លាជាប្រភេទសារធាតុ មេតំហ្វេតាមីន ទម្ងន់ ៧២៦ ក្រាម ។
២.ថ្នាំគ្រាប់ព៌ណទឹកក្រូច សារធាតុ មេតំហ្វេតាមីន WY ទម្ងន់ ៣៩៥៨ ក្រាម ។
៣.សារធាតុរាវ ចំនួន ១៨០ អំពូល សរុបទម្ងន់ ៩០០ ក្រាម ។
៤.សារធាតុរាវ ចំនួន២ ដប ទម្ងន់ ៣០០០ ក្រាម ។
៥.សារធាតុរាវចំនួន២ដប ទម្ងន់ ៤០ ០០០ ក្រាម ។
៦.សារធាតុរាវចំនួន ៥ដប ទម្ងន់ ២៥០០ ក្រាម ។
៧.ម្សៅម៉ត់ព៌ណសទម្ងន់ ១៨ ៨៩០ ក្រាម ។
៨.ម្សៅម៉ត់ព៌ណបៃតងទម្ងន់ ១០ ១១៦ ក្រាម ។
៩.ម្សៅព៌ណលឿងក្នុងកញ្ចប់អក្សរ TANG ចំនួន ២៧ កញ្ចប់ ទម្ងន់ ១៣ ៥០០ ក្រាម ។
១០.ម្សៅម៉ត់ព៌ណស ទម្ងន់ ៣៣១០ ក្រាម ។
១១.ម្សៅព៌ណទឹកក្រូច ទម្ងន់ ២៦០២ ក្រាម ។
១២.ម្សៅម៉ត់ព៌ណក្រហម ទម្ងន់ ១០៩៦ ក្រាម ។
១៣.ក្រាមព៌ណសថ្លា ទម្ងន់ ៥១៤ ក្រាម ។
សរុប ៖
.មេតំហ្វេតាមីន ទម្ងន់ ៤៦៨៤ ក្រាម ស្មើ ៤គីឡូ៦៨៤ ក្រាម ។
.សារធាតុគីមីផ្សំ ទម្ងន់ ៣០០០ ក្រាម ស្មើ ៣គីឡូក្រាម ។
.សារធាតុគីមី ទម្ងន់ ៤០ ០០០ ក្រាម ស្មើ ៤០ គីឡូក្រាម ។
.សារធាតុមិនច្បាស់លាស់ ទម្ងន់ ៥៣ ៤២៨ ក្រាម ស្មើ៥៣ គីឡូ ៤២៨ ក្រាម ៕ ដោយ រ៉ារ៉ា