ខេត្តព្រះសីហនុ÷ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា កន្លងមកមូលដ្ឋានសមុទ្ររាម បានរងការវាយប្រហារ និងចោទប្រកាន់ពីខាងក្រៅពាក់ព័ន្ធការធ្វើទំនើបកម្មរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបកស្រាយ និងពន្យល់ជាច្រើនដងអំពីហេតុផល និងគោលបំណងរបស់កម្ពុជាលើបញ្ហានេះ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មានប្រសាសន៍បញ្ជាក់បន្ថែមថា គោលបំណងរបស់យើង គឺការធ្វើទំនើបកម្មកងទ័ព មិនថាជើងទឹក ជើងអាកាស ឬ ជើងគោក ដើម្បីពង្រឹងសមត្ថភាពកងទ័ពនិងខឿនការពារជាតិកម្ពុជា ធានាការពារសន្តិសុខ ទាំងក្នុងប្រទេស និងតំបន់។
នេះជាការបញ្ជាក់ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកជូនអាវភ្លៀង និងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងទ័ពជើងទឹក និងកងកម្លាំងឈរជើងនៅមូលដ្ឋានរាមនៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៣៕ ដោយ៖ សូរិយា