ភ្នំពេញ ៖ យុវជនម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ដោយសារតែខឹងប្រុសស្នេហ៍ចុះចោលទៅរកអនាគតថ្មី។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅបន្ទប់ជួលលេខ2B ជាន់ទី២ ផ្លូវបេតុង ក្រុមទី៣ បុរីលនសុីធី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះមាន ឈ្មោះ ហេង ឆេងហួរ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរនៅផ្សារធូ លន មានទីលំនៅក្បែរកន្លែងកើតហេតុ ក៏ប៉ុន្តែមកជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះ មានចរិកម្ញុិកម្ញ៉ក់ លួចយកតែអាវក្នុង រ៉ូប របស់ម្តាយមកស្លៀកពាក់ ហើយមានស្នេហាស្រឡាញ់ភេទដូចគ្នាជាមួយយុវជនម្នាក់ នៅឯក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ ស្នេហារបស់ពួកគេទាំង២នាក់ខ្លាំងជាងមនុស្សស្រឡាញ់ភេទផ្ទុយគ្នាទៅទៀត អស់រយៈពេលច្រើនខែមកហើយ ផ្អែមលើសរកអ្វីប្រៀបមិនបាន កុំថាឡើយទឹកឃ្មុំ គឺស្រឡាញ់គ្នារហូតបាត់មុខមិនបាន ។
តាមប្រភពបានឱ្យដឹងថា ស្នេហារបស់យុវជនទាំង២នាក់ឈានដល់ទីបញ្ចប់ ដោយភាគីខាងបុរសពិតបានរត់ចុះចោលទៅបាត់ដើម្បីទៅរកអនាគតថ្មីអស់រយៈពេលជាង១ខែមកហើយ ធ្វើឱ្យយុវជនចេកខាងលើកើតទុក្ខទោម្នេញ នៅមិនសុខ ទោះជាអង្វរឲ្យប្រុសស្នេហ៍វិលវិញក៏មិនបានលទ្ធផល។ ស្រាប់តែនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ ជនរងគ្រោះបានទូរស័ព្ទអង្វរឱ្យប្រុសស្នេហ៍វិលវិញ តែមិនបានសម្រេច ធ្វើឱ្យជនរងគ្រោះតូចចិត្តដេកយំម្នាក់ឯង រហូតដល់រសៀលថ្ងៃដដែលអ្នកជិតខាងបានប្រទះឃើញចងកសម្លាប់ខ្លួន ។
បើតាមឪពុកម្តាយបានឱ្យដឹងថា កូនគាត់ម្នាក់ក្នុងចំណោម៥នាក់មានចរឹតខុសគេ ហើយក្រោយពីហូបបាយថ្ងៃត្រង់រួច មិនឃើញកូនទៅកន្លែងតូបលក់ដូរ ទើបទៅតាមហៅស្រាប់តែប្រទះឃើញកូនចងកសម្លាប់ខ្លួន ដូចនៅថ្មីៗពេកគាត់ក៏ស្រាយទម្លាក់ ច្របាច់គក់យ៉ាងណាក៏ដោយ តែហួសពេលទៅហើយ ។
សពបុរសខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ធ្វើកោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាតខ្លួនឯង ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ