ក្រុមញញួរធំ West Ham United បានឈានដល់វគ្គផ្តាច់ព្រ័ត្រដ៏ធំនៅអឺរ៉ុបជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៧៦ បន្ទាប់ពីពួកគេបានយកឈ្នះ AZ Alkmaar ១ទល់០ សរុបទាំង២ជើង ៣ទល់១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa Conference League របស់ពួកគេកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា។
ដោយបានឈ្នះការប្រកួតជើងទី១នៅកីឡដ្ឋាន London Stadium ២–១ ក្រុមញញួរធំមានការតាំងចិត្តយកឈ្នះគូប្រជែងមកពីលីកកំពូលហូឡង់របស់ពួកគេ ដោយឈានដល់វគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Prague ដែលនឹងធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនាជាមួយនឹងជ័យជម្នះ ១–០ នៅជើងទីពីរ។
ក្រុមរបស់លោក David Moyes បានបង្កើនសម្ពាធជាច្រើននៅកីឡដ្ឋាន AFAS រហូតដល់កីឡាករ Pablo Fornals ស៊ុតបញ្ចូលទីលើការវាយបកវិញក្នុងម៉ោងបន្ថែម៩០+៤ ក្នុងតង់ទី២ដែលជិតនឹងចប់ការប្រកួត។ យ៉ាង ណា មិញការប្រកួតនោះ ត្រូវ បានរំជើបរំជួល ដោយមានការប៉ះទង្គិចគ្នា ដោយការ មិន សប្បាយ ចិត្ត នៅ ក្រៅ ទីលានផងដែរ។ អ្នកគាំទ្រ AZ Alkmaar បានប៉ះទង្គិចគ្នានៅតំបន់មួយដែលមិត្តភក្តិ និងក្រុមគ្រួសាររបស់កីឡាករ West Ham កំពុងមើលការប្រកួត។
West Ham នឹងត្រូវជួបជាមួយក្រុម Fiorentina វគ្គផ្តាច់ព្រ័ត្រដែលបានយកឈ្នះ Basel ក្នុងម៉ោងបន្ថែមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ ក្រុមញញួរធំសង្ឃឹម ថា នឹង លើក ពាន ធំ ដំបូង របស់ ពួក គេ ចាប់ តាំង ពី ពួក គេ លើក ពាន FA Cup ឆ្នាំ១៩៨០ហើយក្រុមនេះគឺជាអ្នកឈ្នះម្នាក់ក្នុងចំណោម៣ក្រុមនៃពានរង្វាន់ Intertoto Cup ឆ្នាំ១៩៩៩។
វគ្គផ្តាច់ព្រ័ត្រនៅអឺរ៉ុបចុងក្រោយរបស់ក្រុម West Ham ដែលធ្វើបានគឺនៅក្នុងឆ្នាំ១៩៧៥–១៩៧៦ នៃពានរង្វាន់ Cup Winners’ Cup នៅពេលដែលពួកគេបានចាញ់ក្រុម Anderlecht ៤–២។ West Ham ក៏ធ្លាប់ បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ កាល ពី រដូវ កាល មុន ដោយ បាន ចាញ់ ក្រុម Eintracht Frankfurt ក្នុង លទ្ធផល ៣–១ ក្នុង ការ ប្រកួតជម្រុះ Europa League។
ក្រុមរបស់លោក Moyes ដែលត្រូវបានអ្នកគាំទ្រខ្លួនឯងមិនសប្បាយចិត្តកាលពីថ្ងៃទី៥ ខែមេសា នៅពេលដែលពួកគេបានរងបរាជ័យក្នុងផ្ទះខ្លួនឯង ៥–១ ដោយក្រុម Newcastle ដើម្បីទុកឱ្យពួកគេឃ្លាតឆ្ងាយពីតំបន់កាត់ចោល Premier League។ បច្ចុប្បន្នក្រុមញញួរធំស្ថិតនៅលេខរៀងទី១៥ក្នុងតារាង ដោយនៅសល់២ប្រកួតទៀត ហើយត្រូវការត្រឹមតែ១ពិន្ទុប៉ុណ្ណោះក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេចំនួន២ប្រកួត ដើម្បីបញ្ជាក់អំពីតំបន់សុវត្ថិភាពរបស់ពួកគេនៅលីកកំពូលអង់គ្លេសបន្តទៀត ៕ (រូបភាព ៖BBC Sport)