ខ្យល់ព្យុះកន្រ្តាក់បំផ្លាញផ្ទះសម្បែង និងសម្ភារៈប្រជាកសិករ១៣គ្រួសារ នៅឃុំស្រែស្ដុក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋប្រមាណ ១៣គ្រួសារ រស់នៅភូមិបាគូ ភូមិព្រីងខ្ពស់ ភូមិឥន្ធធ្យា និងភូមិពោធិ៍ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ រងការខូចខាតយ៉ាងដំណំ ដោយសារគ្រោះធម្មជាតិ(ខ្យល់ព្យុះកន្រ្ទាក់)ពេលមេឃធ្លាក់ភ្លៀង នេះបើយោងរបាយការណ៍អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ។

ក្នុងរបាយការណ៍ដដែល ផ្ទះសម្បែងដែលរងការខូចខាតដោយសារគ្រោះធម្មជាតិខាងលើ បានកើតឡើងកាលពីរសៀលម្សិលមិញ ថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។

របាយការណ៍អាជ្ញាធរដដែលឃើញទៀតថា ផ្ទះសម្បែង បន្ទប់ទឹក និងរោងសត្វគោ ក្របី ដែលរងការខូចខាត រួមមាន របើកដំបូល ប្រក់សង្ក័សី គ្បឿង ជញ្ជាំងបាំងក្ដាអស់ទាំងស្រុង ប៉ើងដំបូលទាំងស្រុង ហោះចេញពីជើងសសរបេតុង ដួលរលំ និងបាក់ដើមឈើសង្កត់សំយាបផ្ទះ។ល។ ប៉ុន្តែទោសជាយ៉ាងណាក្ដីពុំមានមនុស្សឬសត្វ បានរងគ្រោះនោះឡើយ ។

...

គួររំលឹកផងដែរថា កន្លងទៅថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចខេត្តឧក្សារំលឹកដល់ប្រជាកសិករ ជាពិសេសអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ឲ្យបានខ្ពស់ និងសហការចុះឲ្យទាន់សភាពការ ខណៈគ្រោះធម្មជាតិដើមឆ្នាំនេះ មានការកាចសាហាវដោយពុំមាននណាដឹងមុននោះទេ ហើយកន្លងមកប្រជាកសិករយើងក៍រងការខួចខាតជាច្រើនខ្នងផ្ទះ ច្រើនគ្រួសារហើយមកដែរ ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print