ខេត្តក្រចេះកម្លាំងស្នាក់ការសន្តិសុខ ៧១០ដឹកនាំដោយលោកអនុសេនីយ៍ឯក ស្រី ស៊ីនា សហការជាមួយកម្លាំងរដ្ឋបាលលោកកែវ ចំណាន នាយសង្កាត់អូគ្រៀង បង្ក្រាបបានរថយន្តមួយគ្រឿងចាត់ការតាមច្បាប់ព្រៃឈើ។
ការចុះបង្ក្រាបនេះកម្លាំងស្នាក់ការសន្តិសុខ ៧១០ធ្វើឡើង
នៅវេលាម៉ោង ២០:២៤ នាទីថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២៣ត្រង់ចំណុចU T M(៦២៣០៦៨ ១៤៣៧៩០៦)ផ្លូវចូលរោងចក្រកិនថ្មនៅក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ហើយបទល្មើសធនធានធម្មជាតិព្រៃឈើដោយខុសច្បាប់នេះ សមត្ថកិច្ចបានតាមប្រមាញ់ហើយបង្ក្រាបនឹងរឹបអូសបានរថយន្តមួយគ្រឿងម៉ាកhighlanderពណ៌សពាក់ស្លាកលេខភ្នំពេញ2AP2163ក្នុងការបង្ក្រាបអ្នកបើកបរគេចខ្លួនបាត់ភ្លាមភ្លាមៗដែរ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានរឹបអូសរថយន្តនិងឈើអា ប្រណិតតាត្រាវ សរុបចំនួន០៧ ដុំស្មើ១.១៥០ម៉ែត្រីគុណ យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការតាមនីតិវិធី។
ដោយ ជីវ័ន្ត