ភ្នំពេញ : យុវតី ផុន រ៉ាសុី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នាងបាន បង្ហោះពីការបាត់ម៉ូតូ ពេលខ្លួន កំពុងបំពេញការងារ ស័្មគ្រចិត្ត ដោយបានសរសេរថា :
នាងខ្ញុំឈ្មោះ ផុន រ៉ាស៊ី ជាអ្នកស្ម័គ្រចិត្តនៅទីលានAZ Group Cricket Oval (ផ្លូវ60ម៉ែត្រ) បានបាត់ម៉ូតូ Honda Dream ពណ៌ខ្មៅ កាលពីព្រឹកថ្ងៃទី 11 ខែ ឧសភា ឆ្នាំ2023 អំឡុងពេលធ្វើការស្ម័គ្រចិត្ត។ បើសិនជាបងប្អូនបានឃើញ ភិនភាគម៉ូតូដូចរូបខាងក្រោម សូមជួយទាក់ទងមកនាងខ្ញុំ ផង តាមរយៈលេខ 0967569975/067825078
SeaGame
#SEAGames2023
#volunteersseagame។ ក្រោយពីឃើញបែបនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះលើ ប្រព័ន្ធ Telegram ផ្លូវការសម្តេចថា, ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រីផុន រ៉ាសុីដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការប្រកួតសុីហ្គេមហើយបាត់ម៉ូតូ។
តាសុំជួយ3,000$សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា, សូមចៅទាក់ទងជាមួយលោកសេង ទៀងតាមទូរសព្វ័លេខ012 961971ដើម្បី ទទួលយកថវិកា ៕
ដោយ : សិលា