ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃទី១៩ ខែឧសភាថា រុស្ស៊ីបានចេញដីកាចាប់ខ្លួនរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបានចេញដីកាចាប់ខ្លួនប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីខែមីនា។
ទីភ្នាក់ងារសារព័ត៌មាន TASS បានផ្សាយថា រដ្ឋអាជ្ញាអង់គ្លេសលោក Karim Khan ត្រូវបានដាក់ក្នុងបញ្ជីចាប់ខ្លួនខ្ពស់បំផុតរបស់ក្រសួងមហាផ្ទៃរុស្ស៊ី។ តាមទីភ្នាក់ងារព័ត៌មាន Reuters ថា ICC និងការិយាល័យរដ្ឋអាជ្ញាមិនអាចរកបានភ្លាមៗសម្រាប់ការអត្ថាធិប្បាយទេ។
ទីក្រុងមូស្គូបានបើកសំណុំរឿងប្រឆាំងនឹង Khan និងចៅក្រម ICC បីនាក់កាលពីថ្ងៃទី 20 ខែមីនា ប៉ុន្មានថ្ងៃបន្ទាប់ពីដីកាចាប់ខ្លួនលោកពូទីន។
ចំណាត់ការនេះកើតឡើងបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិកាលពីថ្ងៃទី 17 ខែមីនាបានចោទប្រកាន់ប្រធានាធិបតីពូទីនថាបានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុង “ចលនាខុសច្បាប់” របស់កុមារពីអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ីដោយចាត់ទុកថាវាជាឧក្រិដ្ឋកម្មសង្គ្រាម។ ស្នងការទទួលបន្ទុកសិទ្ធិកុមាររបស់ប្រធានាធិបតីរុស្ស៊ី Maria Lvova-Belova ក៏ត្រូវបាន ICC ចង់បានផងដែរ។
រុស្ស៊ី និងប្រធានាធិបតីពូទីន រហូតមកដល់ពេលនេះ បានបដិសេធមិនប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្រ្គាម ក្នុងអំឡុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដោយនិយាយថា ពួកគេជាជនរងគ្រោះនៃការឈ្លានពាន និងការកុហកពីលោកខាងលិច៕
រូបថត: Reuters