ភ្នំពេញ : គេតែងតែបានឃើញថា, នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានបងប្អូនប្រជាពលរដ្ឋយើងជាច្រើន បានបង្កើតមុខរបរ លក់តាមប្រព័ន្ធអនឡាញ។ ករណីខ្លះ ជាមុខរបរមានភាពស្មោះត្រង់ , ករណីខ្លះទៀត បង្កើតជាមុខរបរមិនច្បាស់លាស់ ខ្លាចទៅជាជម្លោះ , ខ្វះទំនុកចិត្តគ្នា រហូតដល់ចោទប្រកាន់ថាជាអំពើបោកប្រាស់ ។
ជាក់ស្ដែង បញ្ហាពូឈឹម លក់សាច់ក្រក មានអតិថិជនមួយចំនួនបានបង្ហោះ សង្ស័យថា, ពូឈឹម ផ្សព្វផ្សាយផ្សេង ដោយឡែកការលក់ មិនបានបំពេញដូចការនិយាយ ឬតាមករណីកក់ប្រាក់របស់អតិថិជន។
មានគណនី facebook មួយឈ្មោះថា , ( បឹង ស្នោរ ) បាន បង្ហោះថា, ជួយshareផងបងប្អូន ដើម្បីកុំអោយបងប្អូនប្រជាពលរដ្ឋយើងចាញ់បោកអាឈឹមបន្តទៅទៀត ប្រយ័ត្នចូលអន្ទាក់វា យកល្អកុំពាក់ព័ន្ធជាមួយក្រុមវា តែហ៊ានដាក់ទុនរកសុីជាមួយវា ច្បាស់ជាឈឺចាប់ជាមិនខាន អស់ទាំងលុយខាតបង់ទាំងពេលវេលា ពេលបានលុយដល់ដៃពួកវាហើយ គ្មានសាច់ក្រកអោយយើងលក់ដូចការសន្យារបស់វាទេ ពាក្យដែលវាថាសាច់ក្រកចេញមួយថ្ងៃៗរាប់ពាន់មុឺនគីឡូនោះសុទ្ធតែជាពាក្យកុហកបោកប្រាស់ដើម្បីទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ ពេលលុយដល់ដៃ វាយកសាច់ក្រកមកអោយយើងលក់ម្តង2គីឡូម្តង3គីឡូ មិនបានតាមការកម្មង់របស់យើងទេ ហើយជួនកាលមួយអាទិត្យឬពីរអាទិត្យទើបយកសាច់ក្រកមកអោយ ចង់មានសាច់ក្រកលក់រឺអត់គឺវាអត់ខ្វល់ លើកចុងក្រោយរយ:ពេលប្រហែល2ខែ គ្មានសាច់ក្រកសូម្បីមួយដុំយកមកអោយ សំខាន់ឆាតមិនមើលហើយមិនខ្ចីតប អត់មានជម្រើសខ្ញុំក៏តាមសើបទៅដល់ផ្ទះរបស់វា ចម្លើយគឺអត់មានបុគ្គលិកធ្វើការ(អត់មានអ្នកធ្វើសាច់ក្រក) ចឹងវាផុសថាសាច់ក្រករបស់វាចេញរាល់ថ្ងៃរាប់សិបគីឡូ អាហ្នឹងយ៉ាងមិចវិញ? បងប្អូនជួយពិចារណាមើលទៅ ។
អ្វីៗសុទ្ធតែមានព្រំដែន ខ្ញុំខំអត់ធ្មត់អស់ដែនកំណត់ហើយ អស់រយៈពេលជាង5ខែកន្លងមកហើយដែលខ្ញុំទ្រាំនឹងទង្វើថោកទាបរបស់ពួកវា ខ្ញុំខំអត់ធ្មត់ទ្រាំនិងពាក្យកុហកបោកប្រាស់លេស100ជំពូករបស់ពួកវា បៀមការឈឺចាប់ព្រោះស្តាយកំលាំងញើសឈាមដែលខំរកដោយលំបាក សំណាងមួយដែលអត់តាមវាទៅជួលផ្ទះគេលក់សាច់ក្រកវា កុំអីវណ្ឌកបន្ថែមទៀត សរុបមកមានជនរងគ្រោះដោយសារទង្វើថោកទាបរបស់វាច្រើនណាស់ ពួកហ្អែងរកសុីបោកកំលាំងញើសឈាមគេ គង់តែវិនាសទេ កម្មពារមានពិត សូមអរគុណសម្រាប់ការចែករំលែក។
តាមរយៈនៃសំឡេងជនរងគ្រោះ បានផ្តល់បទសម្ភាសន៍ ជាមួយ គេហទំព័រ ព័ត៌មាន ក្នុងស្រុក គឺនិយាយ មិនទុកមុខទុកមាត់ អោយ ឈ្មោះ ឈឹម លក់សាច់ក្រកនោះឡើយ។ គឺចង់បញ្ជាក់ថា, ទោះជា ឈ្មោះឈឹម លក់សាច់ក្រក បកស្រាយយកត្រូវដោយខ្លួនឯងយ៉ាងណាក៏ដោយ ក៏អតិថិជន ដែលរងគ្រោះ បានលើកឡើងថា, ការបកស្រាយរបស់ឈ្មោះ ឈឹមលក់សាច់ក្រក និយាយគ្មានការពិត , ដោយពួកគាត់បានបញ្ចេញជាសារសំឡេងថា, “ខ្ញុំមិនមែនទើបនឹងចាប់ផ្ដើមរកស៊ីជាមួយគាត់ទេ តាមពិតយូរហើយ ! តាំងពីជំនាន់សាច់ វាក្រកផ្ទុះ ឃើញល្បីហ្នឹង , មិនទាន់ឃើញព័ត៌មានមីងម្នាក់នៅព្រៃវែងចាញ់បោកនោះទេ ខ្ញុំក៏បានបោះទុនរកស៊ី ជាមួយ (ឈ្មោះឈឹម) “។ ដល់ពេលផ្ទុះព័ត៌មាន ក៏ស្រង៉ាកចិត្ត អស់កម្លាំងចិត្ត តែចេះតែប្រឹងលក់ទៅ , ប្រឹងលក់នេះ លក់ទាំងពិបាក តឹងទ្រូង , តឹងទ្រូងដូចអ្វីដែលបានបង្ហោះអញ្ចឹង , ដោយសារមិនយកមកប្រគល់តាមការកុម្ម៉ង់ , ដូចជាកម្មង់ 10 គីឡូក្រាម បែរជាយកមកឱ្យម្ដង 1 គីឡូ, បីគីឡូ, 5 គីឡូ , ហើយក៏មិនមែនយកមកឱ្យភ្លាមៗ តាមយើងកម្មង់ ដូចដែល (ឈ្មោះឈឹម) និយាយ នោះឡើយ។ យកមកឱ្យ លឿនបំផុត 3 ថ្ងៃ , យូរៗទៅមួយអាទិត្យ , យូរៗទៅកន្លះខែ , ហើយចុងក្រោយនេះ ជិតពីរខែគាត់អត់ខ្វល់តែម្តងរឿងសាច់ក្រកអោយយើង។ ជនរងគ្រោះបានបន្តថា, ខ្លួនបាន កក់ប្រាក់រហូតដល់ 2000 ដុល្លារ ដោយយល់ឃើញថា សាច់ក្រករបស់គាត់កាលនោះមិនទាន់មានឈ្មោះបោកគេទេ។ 2000$ ដុល្លារនេះ បាញ់លុយឲ្យប្រពន្ធរបស់គាត់ ។ បាញ់លុយឱ្យ2000$ ដុល្លារហើយ ស្អែកឡើងក៏ផ្ទុះរឿងនេះ ទទួលព័ត៌មានថាបោកលុយគេនៅព្រៃវែង ជិត 10000 ដុល្លារ ។
ជនរងគ្រោះបានបន្តថា, ខ្លួនបានលង់ខ្លួនបាត់ទៅហើយចាញ់បោក ទើបសួរទៅឈ្មោះ ឈឹម ថា, ម៉េចហើយបែរជាមានព័ត៌មានបែបនេះកើតឡើង, ឈ្មោះឈឹមនោះ ក៏ប្រាប់ថាមិនបាច់គិតអីទេ គេនិយាយជារឿងរបស់គេទៅ ! ។
សូមបញ្ជាក់ថា, បញ្ហារឿង (ឈឹមលក់សាច់ក្រក) ត្រូវបានបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក , គេហទំព័រ បានផ្សព្វផ្សាយព្រោងព្រាត រហូតដល់ឈ្មោះឈឹមលក់សាច់ក្រក ចេញវីដេអូ បកស្រាយ ប៉ុន្តែការបកស្រាយទាំងនោះ ត្រូវបានអតិថិជន ដែលជាជនរងគ្រោះ ថាឈ្មោះឈឹមនិយាយមិនពិត។
ទោះយ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ពូ ឈឹម លក់សាច់ក្រក ដែលមានគណនេយ្យហ្វេសប៊ុក ឈ្មោះ ( អ្នកគាំទ្រពូឈឹម) អង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ប៉ុន្តែជិតប្រាំម៉ោងមុននេះ លើហ្វេសប៊ុក ឈ្មោះ ( អ្នកគាំទ្រពូឈឹម) បានបង្ហោះថា, បញ្ហាធ្លាប់ជួបច្រើនណាស់ហើយ តែយើងដោះជាប្រចាំ តូចដោះ
តាមតូច ធំដោះតាមធំដោយប្រាជ្ង បញ្ញាតាមកាល:ទេស: ហើយស្របតាមគោលការណ៍ច្បាប់ជាតិ។ អ្នកមិនពាក់ពន្ធ កុំចេះ កុំដឹង កុំយល់គ្រប់រឿង កុំធ្វើតួឯក កុំជោរតាមគេញោះ រឿងគេទុឲ្យគេដោះ រឿងយើងចាំយើងដោះ កុំច្រឡំតួនាទី ការទទួលខុសត្រូវ ម្យ៉ាងវិញទៀត កុំចង់រែកពន្ធជួសគេ ដោះរឿងគ្រួសារយើងឲ្យ អស់សិនទៅ បើចង់គេងចំណេញប្រជាប្រិយភាពលើពូឈឹម ក៍ត្រូវចេះថ្លឹងមើលដែរ កុំឲ្យលើសពេកគ្រោះថ្នាក់ណាស់ ដូចពាក្យចាស់ពោលថា (សាច់មិនបានសុីយកឆ្អឹងព្យូរករ)។
សូមបញ្ជាក់ថា, នៅលើរូប ពូជឈឹមលក់សាច់ក្រក មានលេខទូរស័ព្ទ 061 222 111 , អង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត”ក៏បានធ្វើការទំនាក់ទំនងតាមលេខទូរសព្ទនេះ ហើយឆ្លើយតបថា, ខ្ញុំឈ្មោះ លានអាព្រី គីនីន លេខទូរស័ព្ទនេះជាលេខក្រុមហ៊ុន ហើយដែលខ្ញុំជាអ្នកកាន់ ក្រុមហ៊ុនសាច់ក្រកពូឈឹមក្ស័យធនហើយ ! រឿងអតីតកាលរបស់គាត់ពុំមានពាក់ព័ន្ធជាមួយ នឹងក្រុមហ៊ុនបច្ចុប្បន្នទេ ។ លោកបន្តថា អីចឹងទៅមើលការ ឡាយវីដេអូ របស់ខ្ញុំ ដែលខ្ញុំចាប់ផ្តើមចុះកិច្ចសន្យាជាមួយគ្នា ប្រហែលជា ៣ខែមុនទៅ ដូច្នេះរឿងក្រោយពី៣ខែហ្នឹង គឺមិនមានពាក់ព័ន្ធជាមួយ នឹងកិច្ចការងារនៅក្នុងផ្ទៃក្នុងក្រុមហ៊ុនរបស់ខ្ញុំទេ តាមពិតសាច់ក្រកនេះក្ស័យធនហើយ តែដោយសារ ខ្ញុំឃើញថា សាច់ក្រកនេះវាមានរសជាតិ វាមានទីផ្សារវាដើរហើយ ត្រង់ថា គាត់ដើរខុសគោលដៅ ឬយកលុយនោះមកប្រើខុសទីតាំងគោលដៅ នោះវាធ្វើអោយលេចរឿងរបស់គាត់ ! ខ្ញុំសូមអរគុណហើយ បានសួរ ។
សូមជម្រាបជូនថា, អតិថិជន ត្រូវសិក្សាឱ្យបានច្បាស់លាស់ ពីបុគ្គលិកលក្ខណៈរបស់បុគ្គល នៃក្រុមហ៊ុននីមួយៗ ជៀសវាងការខាតបង់ ដោយការទុកចិត្តជ្រុល ងាយរងគ្រោះ ខាតបង់ទ្រព្យសម្បត្តិ ពេលវេលា បន្សល់នៅតែការឈឺចុកចាប់នេះជាដើម ៕
ដោយ : សហការី