ភ្នំពេញ : នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នាយពាក់មី ដែលមានឈ្មោះថា, (Chem Chanra ចែម ចាន់រ៉ា) តារាងកំប្លែងលំដាប់ បង្កើតឲ្យមានការ ផ្ទុះសំណើច ជាមួយនឹងកាយវិការ សំដីប្រកបដោយវោហាសាស្ត្រ រឿងកំប្លែងបង្កប់ដោយអត្ថន័យអប់រំ ប្រហែលជាគាត់ ទើសចិត្តពេក ទើបបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួន ទៅកាន់ម្ចាស់គណនីឈ្មោះ (Danith Tum) យ៉ាងដូច្នេះថា , ផ្ញេីទៅប្អូនប្រុសម្នាក់នេះ 👉 ការខមិនរបស់ប្អូន រាងជ្រុលបន្តិចហេីយ ប្រេីពាក្យថា ( , បំប៉ោង , សណ្តាន , ) ប្អូននៅក្មេងណាស់ ប្អូនគិតបន្តិចមេីល បេីប្អូនធ្វេីការនៅក្រមហ៊ុនមួយ ដែលមេរបស់ប្អូនគាត់ធ្វេីរឿងល្អៗ ជួយសង្គម តែប្អូនជាកូនចៅ ផុសលេីកទឹកចិត្តនឹងគាំទ្រមេយេីង តេីខុសទេប្អូន? ហេីយសម្រាប់ស្រីអូន គាត់ធ្វេីរឿងល្អរៗ រាប់មិនអស់ តេីឃេីញបងផុសសរសេីគាត់ប៉ុន្មានដងហេីយ បេីកចិត្តល្អរៗបន្តិចទៅប្អូន !
សូមបញ្ជាក់ថា, ម្ចាស់គណនី facebook ឈ្មោះថា, Danith Tum បានចូលComment ថា, (ហើយមិនហាត់ពីតូចមកហាត់អីពេលចាស់ហើយ មនុស្សយើងបើមានចំណូចចិត្តអីគឺវាកើតចេញពីក្មេងមក ហើយបង។ ដឹងថាបងនិយាយដើម្បីលើកស្ទួចម្ចាស់ ព្រោះគេចែករំលែកឲ្យបងបានជំនេញ តែរឿងខ្លះ កាន់តែបំប៉ោងកាន់តែធ្វើឲ្យគេមើលឃើញពីសន្តានចិត្តខាងក្នុង)។ បន្ទាប់ពីលោក នាយពាក់មី ដែលមានឈ្មោះថា, (Chem Chanra ចែម ចាន់រ៉ា) តារាងកំប្លែងលំដាប់ បានបង្ហោះថា, 🙏 លុយក៏មាន កិត្តិយសក៏មាន ការងារគ្រប់គ្រងក្រុមហ៊ុនច្រេីនរកពេលសម្រាកគ្មាន តែដោយសាបេះដូងស្រលាញ់ល្បុក្កតោ គាត់ចំណាយពេលស្ទេី100% ហត់ ឈឺសាច់ នឹងចំណាយថវិការជាច្រេីន សម្រាប់ជួយថែរក្សានូវមរតកដូនតាដែលខ្មែរមាន ❤️️។
សូមបញ្ជាក់ថា, ការបង្ហោះរបស់ លោក នាយពាក់មី ដែលមានឈ្មោះថា, (Chem Chanra ចែម ចាន់រ៉ា) លោកចង់ឲ្យតម្លៃទៅលើស្ត្រីកម្ពុជា ព្យាយាមលើកមុខមាត់ប្រទេសជាតិតាមរយៈ បេះដូងស្រលាញ់ល្បុក្កតោ។ ផ្ទុយទៅវិញបែរជាគណនេយ្យឈ្មោះ Danith Tum ចូល Comment នូវពាក្យ គ្មានសីលធម៌ គ្មានគំនិតលើកជាតិនិយម គ្មានគំនិតតម្កល់ផលប្រយោជន៍ជាតិជាធំ។ ទើបនាយពាក់មី បង្ហោះសារ និយាយតិច តែមានន័យជ្រៅ ថ្មើនឹងខោកអោយឈឺខួរ។ តាមរយៈការបង្ហោះរបស់នាយពាក់មី មានការចូលខំមិនច្រើនសរសើរអំពីទស្សនៈល្អៗរបស់គាត់៕