ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ដោយអនុវត្តតាមការបញ្ជាផ្ទាល់របស់លោក កែវ សុជាតិ ព្រះរាជអាជ្ញា ក៏ដូចជា ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការស្នងការនគរបាលខេត្តបាត់ដំបង ដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២៣នេះថា លោកវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងស្រុកសង្កែ បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិកាបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមទី០៩ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ គុណ សុវណ្ណដារ៉ា ហៅ ទូច ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្រុមទី០៨ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាង ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៥ថង់ ទម្ងន់ ៦,៨០ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀន, ម្សៅហុយពណ៌សស្រអាប់ច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៧ថង់ ទម្ងន់ ៥,៣៩ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀន, ថ្នាំគ្រាប់ពណ៌ខៀវរាងមូលសំប៉ែតមានអក្សរk ចំនួន០២គ្រាប់ ទម្ងន់ ១,០៩ក្រាម សង្ស័យមានសារធាតុញៀន, ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន, សម្ភារកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, កាតវីងចំនួន០១, កាបូបលុយចំនួន០១ និងទូរស័ព្ទដៃស៊េរីចាស់ចំនួន០២គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនត្រូវចោទខាងលើ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៦ ត.ព្រ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ របស់លោកគឹម ហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ពីបទសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

...

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបច្ចុប្បន្នត្រូវបាននគរបាលផ្នែកជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print