រថភ្លើងបុករថយន្តខណៈអ្នកបើកបរបើកឆ្លងផ្លូវមិនប្រយ័ត្នរងការខូចខាតយ៉ាងដំណំហើយអ្នករួមដំណើរម្នាក់រងរបួសស្រាល

ចែករំលែក៖

ខេត្តបាត់ដំបង÷ រថយន្តHighlander មួយគ្រឿងខូចខាតយ៉ាងដំណំក្រោយពីបើកបរខ្វះការប្រុងប្រយ័ត្នបើកឆ្លងផ្លូវដែកត្រូវរថភ្លើងបុកពេញទំហឹងនៅវេលាម៉ោង២២និង២០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថភ្លើងដឹកប្រេងមួយគ្រឿងមានលេខខាងមុខ6561បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកHighlander ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AN-6129 បើកបរដោយបុរសម្នាក់ដឹកប្រពន្ធចេញពីហូបការ បើកឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ក្នុងទិសដៅពីជើងទៅត្បូង ក៏ត្រូវរថភ្លើងបុកពេញទំហឹងតែម្តងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ និងអ្នករួមដំណើរជាប្រពន្ធរបួសស្រាល។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងនាំយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print