ចំណាំ​មុខទុក​អោយហេីយ​ ល្បីខាងលក់គ្រឿងសមុទ្រសុីភ្នែកជញ្ជីង !

ចែករំលែក៖

ក្រុងកែប : រកមុខឃើញហើយ អ្នកលក់បង្គារដែលស៊ីភ្នែកជញ្ជីងរបស់ភ្ញៀវត្រូវបានអាជ្ញាធរក្រុងកែប ហៅមកធ្វើកិច្ចសន្យា ហើយទង្វើបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់ អារម្មណ៍របស់ភ្ញៀវ កិត្តិយសដល់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន យ៉ាងធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់បញ្ជាការឯកភាពក្រុងកែប បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យកន្លែង ផ្សារក្តាម ក្រុង-ខេត្តកែប បានរកឃើញថា មានអាជីវករ លក់បង្គារបន្លំស៊ីភ្នែកជញ្ជីង មានឈ្មោះថា , នៅ ខ្លង ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរូបនេះបានសារភាព ពីកំហុសរបស់ខ្លួន បន្ទាប់ពីថ្លឹងជាក់ស្ដែង លក់ 1 គីឡូក្រាម ថ្លឹងតាមជញ្ជីងត្រឹមត្រូវ បានតែ 0,5គីឡូក្រាម ។
ស្ត្រីឈ្មោះ នៅ ខ្លង នៅចំពោះមុខសមត្ថកិច្ចនិងអាជ្ញាធរ បានសន្យាយ៉ាងដូច្នេះថា, នាងខ្ញុំបានថ្លឹងជញ្ជីងមិនគ្រប់គីឡូជូនភ្ញៀវទេសចរណ៍ បើថ្ងៃក្រោយនាងខ្ញុំបានថ្លឹងមិនគ្រប់ទៀត នាងខ្ញុំសូមឱ្យសមត្ថកិច្ច ដាក់ទោសទណ្ឌ តាមផ្លូវច្បាប់ និងដាក់ពិន័យចំនួន 2 លានរៀល ដើម្បីថ្ងៃក្រោយនាងខ្ញុំឈប់ប្រព្រឹត្ត ដូច្នេះនាងខ្ញុំសូមផ្ដិតមេដៃស្ដាំទុកជាភស្តុតាង។
សូមរំលឹកថា, រឿងបែបនេះបានកើតឡើងជាញឹកញាប់ នៅផ្សារក្តាមក្រុងកែប រវាងអ្នកលក់និងអ្នកទិញ ដែលជាភ្ញៀវទេសចរណ៍ ម្នាក់ៗស្ទើរតែខ្លាច ក្រុមអ្នកលក់ទាំងនោះ កោរឆៅៗ ស៊ីភ្នែកជញ្ជីង ហើយក៏ធ្វើឲ្យបាត់បង់ភ្ញៀវទេសចរណ៍។
សូមឱ្យអាជ្ញាធរ និងសមត្ថកិច្ច ក្រុងកែប ខេត្តកែប មានវិធានការក្នុងករណីនេះ ឱ្យបានញឹកញាប់ផងដែរ៕

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print