ភ្នំពេញ៖ មានការចាប់អារម្មណ៍ខ្លាំងមុននេះក្រោយពីអ្នកចម្រៀង និងកំប្លែង នាយវ៉ាង់អងបានទម្លាយសារចាក់ដោតមួយអំពីការទន្ទឹងរងចាំផ្ទះរស់នៅផ្ទាល់ខ្លួនអស់រយៈពេលជិត៣ឆ្នាំកន្លងមកហើយមិនទាន់លេចជារូបរាង ខណៈដែលពេលនេះផុតកិច្ចសន្យាសាងសង់ប្រមាណ៨ខែមកហើយ។
ផ្ទះនោះត្រូវបានលោកទម្លាយថាបានទិញពីក្រុមហ៊ុនលោកឧកញ៉ាម្នាក់ ហើយគឺជាកម្លាំងញើសឈាមដែលលោកខិតខំរកយ៉ាងលំបាក ។លោកថាពេលខ្លះត្រូវយកក្រពះថ្លើម ទៅប្តូរយកលុយធីបពីភ្ញៀវដើម្បីបង់បន្ទប់ជួលដែលរស់នៅរាល់ថ្ងៃរងចាំផ្ទះដែលខ្លួនបានទិញប៉ុន្តែមិនទាន់បានឃើញ។ លោកបានបង្ហោះសារយ៉ាងកម្សត់មុននេះថា៖ ខ្ញុំមិនជឿកាញុះញង់ពីណានោះទេខ្ញុំជឿលើលោកឧកញ៉ាហើយក៏ជឿលើភ្នែកខ្ញុំដែខ្ញុំតែងតែទៅលួចមើលកាសាងសង់រៀងរាល់ខែ ព្រោះតែចង់បានផ្ទះចូលនៅតែលត្ថផលគឺទៅពេលណាក៏ឃើញតែដីទទេ! ផុតកុងត្រាជាង8ខែហើយ សូមជួយខ្ញុំផងបើឃើញតែដីទទេបែបនេះតើពេលណាខ្ញុំមានផ្ទះនៅទៅ..ទ្រព្យដែលមានបន្តិចបន្តួចខ្ញុំលក់និងខ្ចីបុលគេថែមដើម្បីទៅទិញផ្ទះនេះ!រស់នៅផ្ទះជួលរង់ចាំផ្ទះខ្លួនឯងជិតបីឆ្នាំហើយលោកឧកញ៉ាអើយជួយគិតគូសង់អោយខ្ញុំផង..ខ្ញុំជាសិល្បះមិនល្បីរកចំណូលមិនបានដូចឧកញា៉សិល្បះនោះទេ ច្រៀងកំប្លែងផឹកកំដរភ្ញៀវតាមហាងពេលរាត្រីយកថ្លើមក្រពះទៅប្ដូរលុយធីបមកបង់ថ្លែបន្ទប់ជួលវាពិតជាពិបាកណាស់! មានបងស្រីជរាត្រូវមើលថែតែដោយសារគ្មានផ្ទះខ្លួនឯងត្រូវបង្ខំចិត្តយកគាត់ទៅផ្ញើរនិងបងប្អូនដូចផ្ញើរឥវ៉ាន់ទៅហើយ សង្ឃឹមលោកឧកញ៉ាឃើញខមិនខ្ញុំហើយគិតគូរដាក់ជាងសង់ផ្ទះអោយខ្ញុំផង លោកឧកញ៉ាក៏មានបេះដូងជាសិល្បះដែរដូចនេះជួយគិតគូសិល្បះដូចគ្នាផង!ខ្ញុំធ្លាប់ជួយធ្វើពត៌មានអោយលោកចាន់សម័យបានផ្ទះនៅដែលជាអំណោយផ្ទាល់ពីលោកឧកញ៉ា!ប៉ុន្តែសំរាប់ផ្ទះខ្ញុំគឺខ្ញុំយកលុយសុទ្ធដែលជាញើសឈាមចេញពីអាជីបសិល្បះរបស់ខ្ញុំយកទៅទិញវា…ដូច្នេះសូមលោកឧកញា៉ជួយគិតគូដល់ខ្ញុំផង(សំដីពិតចេញពីបេះដូងដោយគ្មានការញុះញង់ពីខាងណាឡើយខ្ញុំក៏កូនទេវតាដែរ..សូមអរគុណ)
ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ទេថាតើផ្ទះនោះស្ថិតក្នុងគម្រោងណារបស់អ្នកឧកញ៉ាឈ្មោះអ្វីឡើយ។ មានអ្នកសិល្បៈ និងមិត្តជិតដិតរបស់លោកមួយចំនួនបានបញ្ចេញយោបល់អាណិតដល់តារាកំប្លែងរូបនេះ ហើយសារនេះក៏កំពុងតែមានការចាប់អារម្មណ៍ និងចែករំលែកផងដែរ៕ ដោយ វឌ្ឍនា