ខេត្តបាត់ដំបង÷ យោងតាមរបាយការណ៍របស់នគរបាលស្រុកថ្មគោលបានអោយដឹងនៅរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣នេះថា,មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈបុរសវ័យចំណាស់ម្នាក់បានដេកស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង ០៧និង៤០ នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា,សាកសពមានឈ្មោះ គុំ សេត ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលសាកសមមានជំងឺលើសជាតិស្ករឡើងរហូត៥០០ និងខះទឹកនោម (នោមមិនចេញផងដែរ) ។
...
ក្រោយទទួលបានពត៌មានខាងលើភ្លាមសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យមណ្ឌលសុខភាពជ្រោយស្ដៅបានចុះពិនិត្យកោសល្យវិច័យលើសាកសពនិងបានសន្និដ្ឋានថា÷សាកសពពិតជាដេកស្លាប់ដោយសារគាំងបេះដូង បន្ទាប់មកក៏បានប្រគល់ឱ្យទៅក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ÷ចន្ទ លីហ្សា