ភ្នំពេញ : នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :
១- ការផ្តល់សញ្ជាតិខ្មែរឲ្យជនបរទេសមួយចំនួនតូច = មិនប៉ះពាល់ដល់ផលប្រយោជន៍ជាតិទេ?
២- ពួកធ្វើនយោបាយប្រឆាំងលុះត្រាតែមានភ័ស្តុតាងច្បាស់លាស់ហើយ = ទើបគេចាប់ខ្លួន?
៣- ទោះបីក្រុមមេដឹកនាំភ្លើងទៀនមានប្រតិកម្មយ៉ាងណាប្រឆាំងការសម្រេចរបស់គជបយ៉ាងណា = ក៏គ្មានមហាជនប្រជាជនចេញមកតវ៉ាអ្វីទេ?
៤- ផែនការក៥គឺជាផែនការទប់ស្កាត់ប៉ុនប៉ងវិលមកកាប់សម្លាប់ប្រជាជនកម្ពុជាជាថ្មីម្តងទៀត = ក្នុងនាមជាជនជាតិខ្មែរជាម្ចាស់ប្រទេសត្រូវតែហ៊ានចេញមុខការពារជាតិខ្លួន។
៥- ពួកដែលប្រឆាំងផែនការក៥ = គឺចង់ឲ្យខ្មែរក្រហមវិលមកកាប់សម្លាប់ជាថ្មីលើប្រជាជនកម្ពុជាដែលទើបបានងើបពីរបបប្រល័យពូជសាសន៍។
៦- ការផ្តល់សញ្ជាតិខ្មែរឲ្យជនបរទេសមួយចំនួនតូច = មិនគ្រោះថ្នាក់ដល់ជាតិដូចប្រទេសដទៃដែលផ្តល់សញ្ជាតិឲ្យជនបរទេសនិងជនភៀសខ្លួនរាប់សែននាក់នោះទេ?
៧- រាជរដ្ឋាភិបាលកម្ពុជាបើលំហរនយោបាយឲ្យគ្រប់គណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោត = លើកលែងតែបក្សណាដែលបំពេញបែបបទមិនត្រឹមត្រូវតាមច្បាប់?
៨- មានប្រឡាយឬអូរទើបមានទឹកហូរ = បើគ្មានប្រឡាយទេទឹកមិនហូរទេ ដូចករណី តេង សាវឿន ធ្លាប់មានប្រវត្តិចូលរួមធ្វើកុប្បកម្មនៅផ្លូវវ៉េងស្រេងកន្លងទៅ?
៩- បើអ្នកណាមិនទុកចិត្តកម្ពុជា = កម្ពុជាក៏មានសិទ្ធិមិនទុកចិត្តអ្នកដែរ នេះជាសិទ្ធិស្មើសិទ្ធិ?
១០- សម្តេចតេជោនិងក្រុមគ្រួសារមានសញ្ជាតិខ្មែរតែមួយគត់ = បញ្ជាក់ថាសម្តេចតេជោនិងក្រុមគ្រួសារនៅជាមួយប្រជាជនកម្ពុជារួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាជានិច្ចរហូតតរៀងទៅ? ៕
ដោយ : សហការី