រថយន្ត​ ព្រូស​ បុកឡំប្រឺតា​ វិលបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមបណ្ដាលឱ្យរងរបួសធ្ងន់ពីរនាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ មនុស្សពីរនាក់រងរបួសធ្ងន់ បន្ទាប់ពីកំពុងជិះឡំប្រឺតាសុខៗត្រូវបានរថយន្តម៉ាក​ តូយូ៉តាព្រូសបុកពេញទំហឹង បណ្តាលឱ្យឡំប្រឺតាវិលបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម​ កាលពីវេលាម៉ោង ១២និង៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី២៣ ខែឧសភា ឆ្នាំ២០២៣នៅត្រង់ចំណុចផ្លូវបំបែកជា៤ តាមបណ្តោយផ្លូវលេខ១០០៧កែងនឹងផ្លូវលេខ១៩៨០ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
​    អ្នកបើកឡំប្រឺតា​ និងអ្នកជិះនៅលើនោះរងរបួសធ្ងន់មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយជិះឡំប្រឺតាពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IG-7097 ។ ចំណែកឯរថយន្តម៉ាក តូយូ៉តាព្រូស ពណ៌ស សេ៊រីឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ2BM-7923 ។
​    បេីតាមប្រភពព័ត៌មានពីកន្លែងកេីត
ហេតុបានឱ្យដឹងថា​ ដំបូងឡើយគេឃើញឡំប្រឺតា​ បើកតាមបណ្ដោយផ្លូវលេខ១០០៧ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តតូយូ៉តាព្រូស បើកតាមបណ្ដោយផ្លូវលេខ១៩៨០ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន បានមកបុកឡំប្រឺតាពេញទំហឹងបណ្ដាលឱ្យវិលទៅបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមនិងអ្នកជិះនៅក្នុងឡំប្រឺតាព្រមទាំងអ្នកបើករងរបួសធ្ងន់ត្រូវបានរថយន្តសា
មុយមកដឹកយកទៅសង្គ្រោះជីវិតផងដែរ ចំណែកឯអ្នកបើករថយន្តបង្កហេតុបានគេចចេញពីកន្លែងកើតហេតុបាត់តែម្តង ទុករថយន្តនិងឡំប្រឺតារងការខូចខាត យ៉ាងដំណំ។
​    ក្រោយពីកើតហេតុ​ សមត្ថកិច្ចជំនាញបានចុះមកធ្វេីការវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print