សម្តេចតេជោ ហ៊ុនសែន បានណែនាំឱ្យក្រុមគ្រូពេទ្យគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈក្នុងការព្យាបាលប្រជាជន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រុមគ្រូពេទ្យគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈក្នុងការព្យាបាលប្រជាជន ហើយចាត់ទុកការបម្រើ និងសង្គ្រោះប្រជាជនគឺជាស្នូល ធ្វើជាគោលដៅសកម្មភាពសម្រាប់គ្រូពេទ្យ។

សម្តេចតេជោបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ«អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា៖« ក្រុមគ្រូពេទ្យត្រូវគិតដល់ជីវិតមនុស្ស គឺសំខាន់ណាស់ យើងធ្វើពេទ្យដើម្បីសង្គ្រោះមនុស្ស នេះជាសីលធម៌ចម្បងរបស់ក្រុមគ្រូពេទ្យ»។

ខណៈក្រុមគ្រូពេទ្យមានប្រសិទ្ធិនាមថា កងទ័ពអាវស សម្តេចតេជោ បានណែនាំឱ្យក្រុមគ្រូពេទ្យមិនត្រូវឱ្យឈ្មោះនេះបាត់បង់ទៅវិញដោយសារតែបញ្ហាបុគ្គលរបស់គ្រូពេទ្យ។

ជាមួយគ្នានេះ សម្តេចបានណែនាំឱ្យក្រុមគ្រូពេទ្យត្រូវលើកកម្ពស់សមត្ថភាពប្រើប្រាស់បច្ចេកទេសឱ្យបានច្បាស់លាស់ក្នុងការព្យាបាលអ្នកជំងឺ។ សម្តេចបានថ្លែងថា៖«បច្ចេកទេសដែលគ្មានការគ្រប់គ្រងដោយក្រមសីលធម៌មួយទេ បច្ចេកទេសនឹងនាំឱ្យមានគ្រោះថ្នាក់»។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ មានអគារមន្ទីរពេទ្យល្អហើយ ត្រូវតែមានក្រុមគ្រូពេទ្យមានក្រមសីលធម៌ល្អ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការសម្ពោធអគារមន្ទីរពេទ្យបង្ហាញថា យើងមានមន្ទីរពេទ្យល្អហើយ តែទន្ទឹមនឹងមានអគារព្យាបាលល្អ ក៏ចាំបាច់ត្រូវមានក្រុមគ្រូពេទ្យមានក្រមសីលធម៌ល្អផងដែរ។ ខណៈដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស « អគារតេជោអភិវឌ្ឍន៍ » ដែលតម្លៃជាង ៧០លានដុល្លារ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ក្រុមគ្រូពេទ្យត្រូវបានប្រសិទ្ធនាម ជាកងទ័ពអាវស ដូច្នេះត្រូវដាក់ចិត្ត ដាក់កាយបម្រើប្រជាជន សង្គ្រោះប្រជាជន អោយអស់ពីសមត្ថភាពរបស់ខ្លួនទៅតាមចំណេះជំនាញ និងខិតខំពង្រឹងសមត្ថភាពតាមរយៈការប្រើប្រាស់ឧបករណ៍ទំនើបៗ ដោយចេះប្រើឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print